អភិធម្មបិដក ចូឡន្តរទុកៈ

ក្បាលទី 66 · ទំព័រ 267

ចូឡន្តរទុកៈ ពួកធម៌ប្រកបដោយបច្ច័យ តើដូចម្តេច ។ ខន្ធ ៥ គឺរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ប្រកបដោយ បច្ច័យ ។ ពួកធម៌មិនមានបច្ច័យ តើដូចម្តេច ។ អសង្ខតធាតុ នេះពួកធម៌ មិនមានបច្ច័យ ។ ពួកធម៌មានបច្ច័យតាក់តែង តើដូចម្តេច ។ ពួកធម៌ណា ប្រកបដោយបច្ច័យ ធម៌ទាំងនោះ ជាធម៌មានបច្ច័យតាក់តែង ។ ពួកធម៌មិន មានបច្ច័យតាក់តែង តើដូចម្តេច ។ ធម៌ណា មិនមានបច្ច័យ ធម៌នោះឯង ជាធម៌មិនមានបច្ច័យតាក់តែង ។ ពួកធម៌ប្រកបដោយការឃើញ តើដូចម្តេច ។ រូបាយតនៈ នេះពួកធម៌ប្រកបដោយការឃើញ ។ ពួកធម៌មិនប្រកបដោយការឃើញ តើ ដូចម្តេច ។ ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ វេទនាខន្ធ ។ បេ ។ វិញ្ញាណក្ខន្ធ រូបជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និង អសង្ខតធាតុ នេះពួកធម៌មិនប្រកបដោយការឃើញ ។ ពួកធម៌ប្រកបដោយការប៉ះពាល់ តើដូចម្តេច ។ ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ នេះពួកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌ មិនប្រកបដោយការប៉ះពាល់ តើដូចម្តេច ។ វេទនាខន្ធ ។ បេ ។ វិញ្ញាណក្ខន្ធ រូបជាអនិទស្សនៈ ជាអប្បដិឃៈ រាប់បញ្ចូលក្នុងធម្មាយតនៈ និង អសង្ខធាតុ នេះពួកធម៌មិនប្រកបដោយការប៉ះពាល់ ។ ពួកធម៌មានរូប តើដូចម្តេច ។ មហាភូតរូប ៤ និងរូប ដែលអាស្រ័យនូវមហាភូតរូបទាំង ៤ នេះពួកធម៌មានរូប ។ ពួកធម៌មិនមាន រូប តើដូចម្តេច ។ វេទនាខន្ធ ។ បេ ។ វិញ្ញាណក្ខន្ធ និងអសង្ខតធាតុ នេះពួកធម៌ មិនមានរូប ។