អភិធម្មបិដក អាសវគោច្ឆកៈ

ក្បាលទី 66 · ទំព័រ 275

អាសវគោច្ឆកៈ ពួកធម៌ជាអាសវៈ តើដូចម្តេច ។ អាសវៈ ៤ យ៉ាង គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ ។ បណ្តាអាសវៈទាំងនោះ កាមាសវៈ តើដូចម្តេច ។ សេចក្តី ប្រាថ្នាក្នុងកាម តម្រេកក្នុងកាម ការរីករាយក្នុងកាម ការអន្ទះសាក្នុងកាម សេចក្តីស្រឡាញ់ក្នុងកាម ការរោលរាលក្នុងកាម ការជ្រប់នៅក្នុងកាម ការ ងប់ចិត្តក្នុងកាមណា ចំពោះកាមទាំងឡាយ នេះហៅថា កាមាសវៈ ។ បណ្តាអាសវៈទាំងនោះ ភវាសវៈ តើដូចម្តេច ។ សេចក្តី ប្រាថ្នាក្នុងភព តម្រេកក្នុងភព ការរីករាយក្នុងភព ការអន្ទះសាក្នុងភព សេចក្តី ស្រឡាញ់ក្នុងភព ការរោលរាលក្នុងភព ការជ្រប់នៅក្នុងភព ការងប់ចិត្តក្នុង ភពណា ចំពោះភពទាំងឡាយ នេះហៅថា ភវាសវៈ ។ បណ្តាអាសវៈទាំងនោះ ទិដ្ឋាសវៈ តើដូចម្តេច ។ ការយល់ឃើញ ថា លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះ គឺសរីរៈនោះខ្លះ ថាជីវិតដទៃ សរីរៈ ដទៃខ្លះ ថាសត្វស្លាប់ទៅកើតទៀតខ្លះ ថាសត្វស្លាប់ទៅ មិនកើតទៀតខ្លះ ថា សត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ទៅកើត ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ និងទិដ្ឋិ ដំណើរ គឺទិដ្ឋិ ព្រៃញាត ស្បាត គឺទិដ្ឋិ ផ្លូវឆ្ងាយ គឺទិដ្ឋិ ចម្រូង គឺទិដ្ឋិ ការយល់ឆ្វេង គឺទិដ្ឋិ ការ ទាក់ទិន គឺទិដ្ឋិ ការកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ កាស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ធម្មជាតដែលខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ក្នុង ការស្វែងរកខុសណា ដែលមានសភាពបែបនេះ នេះហៅថា ទិដ្ឋាសវៈ ។ មួយទៀត មិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋាសវៈដែរ ។