អភិធម្មបិដក សញ្ញេាជនគោច្ឆកៈ
សញ្ញោជនគោច្ឆកៈ ពួកធម៌ជាសញ្ញោជនៈ ( ធម៌ចងសត្វទុកក្នុងវដ្តៈ ) តើដូចម្តេច ។ សញ្ញោជនៈ ១០ ប្រការ គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ មានសញ្ញោជនៈ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ សីលព្វតបរាមាសសញ្ញោជនៈ ភវរាគសញ្ញោជនៈ ឥស្សាសញ្ញោជនៈ មច្ឆរិយសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ១ ។ បណ្តាសញ្ញោជនៈទាំងនោះ កាមរាគសញ្ញោជនៈ តើដូចម្តេច ។ សេចក្តីប្រាថ្នាក្នុងកាម តម្រេកក្នុងកាម ការរីករាយក្នុងកាម ការ អន្ទះសាក្នុងកាម សេចក្តីស្រឡាញ់ក្នុងកាម ការរោលរាលក្នុងកាម ការជ្រប់ ក្នុងកាម ការងប់ចិត្តក្នុងកាម ចំពោះកាមទាំងឡាយណា នេះហៅថា កាមរាគសញ្ញោជនៈ ។ បណ្តាសញ្ញោជនៈទាំងនោះ បដិឃសញ្ញោជនៈ តើដូចម្តេច ។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្ម មិនមែនជា ប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ ។ បេ ។ កំពុង ប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ ។ បេ ។ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គល មិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ ។ កំពុងប្រព្រឹត្តនូវកម្មជា ប្រយោជន៍ ។ បេ ។ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ មួយទៀត គំនុំកើតឡីង ក្នុងហេតុមិនគួរ ការគុំកួននៃចិត្ត ការគុំកួនតប សេចក្តីថ្នាំងថ្នាក់ ការខឹងតប ការខឹងញាប់ញ័រ ការក្រោធខ្លាំង ការក្រោធញាប់ញ័រ ការប្រទូស្ត ការប្រទូស្ត តប ការប្រទូស្តគ្រប់យ៉ាង ការខូចចិត្ត ការប្រទូស្តនៃចិត