អដ្ឋកថាសញ្ញេាជនគោច្ឆកៈ

ក្បាលទី 66 · ទំព័រ 294

សញ្ញោជនគោច្ឆកៈ [ ២១៩-២៣៥ ] គប្បីជ្រាបវិនិច្ឆ័យមាននិទ្ទេស ក្នុងសញ្ញោជនគោច្ឆកៈ ដូចតទៅ បទថា សេយ្យោ ហមស្មីតិ មានោ បានដល់ មានះដែលកើតឡើង យ៉ាងនេះថា អញប្រសើរជាងគេ ដោយអត្ថថា ខ្ពង់ខ្ពស់ ។ បទថា សទិសោហមស្មីតិ មានោ បានដល់ មានះដែលកើតឡើងយ៉ាងនេះថា អញ ស្មើនឹងគេ ដោយអត្ថថា ស្មើៗ គ្នា ។ បទថា ហីនោហមស្មីតិ បានដល់ មានះដែលកើតឡើងយ៉ាងនេះថា អញអន់ជាងគេ ដោយអត្ថថា អាក្រក់ ជាង ។ មានះទាំង ៣ ពួកនេះ គឺមានះថា អញប្រសើរជាងគេ មានះថា ស្មើនឹងគេ មានះថា អន់ជាងគេ រមែងកើតឡើងដល់ជន ៣ ពួក ដោយ ប្រការដូច្នេះ ។ ពិតហើយ មានះ ៣ យ៉ាង គឺអញប្រសើរជាងគេ ស្មើគេ អន់ជាងគេ រមែងកើតដល់ជនដែលប្រសើរជាងគេខ្លះ ដល់ជនដែលស្មើនឹងគេខ្លះ ដល់ ជនដែលអន់ជាងគេខ្លះ ។ បណ្តាមានះទាំង ៣ ពួកនោះ មានះថា អញប្រសើរជាងគេរបស់ បុគ្គលអ្នកប្រសើរជាងគេ ជាមានះតាមសេចក្តីពិត មានះ ២ ក្រៅនេះ មិន មែនមានះតាមសេចក្តីពិត ។ មានះថា អញស្មើនឹងគេ របស់បុគ្គលអ្នកស្មើនឹង គេ ។ បេ ។ មានះថា អញអន់ជាងគេ របស់បុគ្គលអ្នកអន់ជាងគេ ជា មានះតាមសេចក្តីពិត មានះ ២ ក្រៅអំពីនេះ មិនមែនមានះតាមសេចក្តីពិត ។ ដោយពាក្យដែលពោលមកនេះ ត្រាស់យ៉ាងដូចម្តេច ត្រាស់ថា មានះ ៣ រមែងកើតដល់បុគ្គលតែម្នាក់បាន ។ តែក្នុងនិទ្ទេសមានះទី ១ ក្នុងខុទ្ទកវត្ថុ វិភង្គ ត្រាស់មានះមួយថា រមែងកើតឡើង បានដល់ ជនទាំង ៣ ប្រភេទ ។ ដែលឈ្មោះថា មានោ ដោយអំណាចការធ្វើនូវសេចក្តីប្រកាន់ខ្លួន ។ បទថា មញ្ញនា មញ្ញិតត្តំ នេះ ជាការចង្អុលបង្ញាញដល់អាការ និងភាវៈ ។