អដ្ឋកថាគន្ថគោច្ឆកៈជាដើម
គន្ថគោច្ឆកៈជាដើម [ ២៣៦-២៤៧ ] គប្បីជ្រាបវិនិច្ឆ័យក្នុងគន្ថគោច្ឆកៈជាដើមដូចតទៅ សភាវធម៌ ដែលឈ្មោះថា កាយគន្ថ ព្រោះអត្ថថា រមែងចងនាមកាយ គឺរមែងញ៉ាំងនាមកាយឲ្យបន្តក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ ។ កាយគន្ថៈ ណា ដែលបដិសេធសូម្បីពាក្យជាភាសិតរបស់ព្រះសព្វញ្ញូ រមែងប្រកាន់មាំ ដោយអាការយ៉ាងនេះថា លោកទៀង របស់នេះពិត របស់ដទៃជាមោឃ ព្រោះហេតុនោះ កាយគន្ថៈនោះ ទើបឈ្មោះថា ឥទំសច្ចាភិនិវេស ព្រោះ សេចក្តីផ្សេងគ្នានៃអភិជ្ឈា និងកាមរាគៈ មាន ដូច្នោះ ក្នុងការចែកបទ អភិជ្ឈាកាយគន្ថៈ ទើបមិនត្រាស់ថា សេចក្តីប្រាថ្នាក្នុងកាម តម្រេកក្នុងកាម ណា ដូច្នេះ តែត្រាស់ថា តម្រេក ការត្រេកអរខ្លាំងណាជាដើម ។ ដោយ ពុទ្ធវចនៈនេះ ពាក្យណាដែលខ្ញុំពោលហើយថា ឆន្ទរាគៈ គឺតម្រេកដោយ អំណាចសេចក្តីពេញចិត្ត ក្នុងវិមានរបស់ពួកព្រហ្មជាដើម មិនមែនជាកាមាសវៈ និយាយដល់គន្ថគោច្ឆកៈហើយ ជាអភិជ្ឈាកាយគន្ថៈ ដូច្នេះ ពាក្យនោះ បណ្ឌិតគប្បីជ្រាបថា ខ្ញុំបានពោលល្អហើយ ។ សូម្បីក្នុងកិលេសគោច្ឆកៈ ខាងមុខ ក៏ន័យនេះឯង ។ បទថា ឋបេត្វា សីលព្វតបរាមាសំ នេះ សេចក្តីថា ព្រោះ សីលព្វតបរាមាស មិនប្រកាន់ដោយអាការជាដើមថា របស់នេះពិត ដូច្នេះ តែរមែងប្រកាន់យ៉ាងនេះថា មានសេចក្តីបរិសុទ្ធដោយសីល ដូច្នេះ ហេតុនោះ ព្រះមានព្រះភាគ កាលទ្រង់វៀរសីលព្វតបរាមាស ដែលជាមិច្ឆាទិដ្ឋិនោះ ទើបត្រាស់ថា ឋបេត្វា ។