អភិធម្មបិដក នីវរណគោច្ឆកៈ

ក្បាលទី 66 · ទំព័រ 312

នីវរណគោច្ឆកៈ ពួកធម៌ជានីវរណៈ ( ធម៌ជារនាំង ) តើដូចម្តេច ។ នីវរណៈ ៦ គឺកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ ។ បណ្តានីរវណៈទាំងនោះ កាមច្ឆន្ទនីវរណៈ តើដូចម្តេច ។ សេចក្តីប្រាថ្នាចំពោះកាម សេចក្តីត្រេកអរចំពោះកាម សេចក្តីរីករាយចំពោះ កាម សេចក្តីអន្ទះសាចំពោះកាម សេចក្តីស្រឡាញ់ចំពោះកាម សេចក្តីរោល រាលចំពោះកាម សេចក្តីជ្រុលជ្រប់ចំពោះកាម សេចក្តីងប់ចិត្តចំពោះកាម ក្នុងកាមទាំងឡាយណា នេះហៅថា កាមច្ឆន្ទនីវរណៈ ។ បណ្តានីវរណៈទាំងនោះ ព្យាបាទនីវរណៈ តើដូចម្តេច ។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់អញ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ដល់បុគ្គល ជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ ។ បេ ។ ជនឯណោះ កំពុងប្រព្រឹត្តនូវ កម្មមិនជាប្រយោជន៍ ។ បេ ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មមិនជាប្រយោជន៍ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវកម្មជាប្រយោជន៍ ដល់បុគ្គល មិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ ។ បេ ។ ជនឯណោះ កំពុងប្រព្រឹត្ត នូវកម្មជាប្រយោជន៍ ។ បេ ។ ជនឯណោះ នឹងប្រព្រឹត្តនូវកម្មជាប្រយោជន៍ ឬក៏គំនុំកើតឡើងក្នុងហេតុមិនគួរ និងការគុំកួននៃចិត្ត ការគុំកួនតប សេចក្តី ថ្នាំងថ្នាក់ ការខឹងតប ការខឹងញ័រ ការក្រោធខ្លាំង ការក្រោធញ័រ ការប្រទូស្ត ការប្រទូស្តតប ការប្រទូស្តគ្រប់យ៉ាង ការខូចនៃចិត្ត ការប្រទូស្តនៃចិត្ត ការក្រោធ ការខឹង ភាពនៃចិត្តខឹង សេ