អដ្ឋកថានីវរណគោច្ឆកៈជាដើម

ក្បាលទី 66 · ទំព័រ 326

នីវរណគោច្ឆកៈជាដើម [ ២៤៨-២៧៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងថីនមិទ្ធនិទ្ទេស នៃនីវរណគោច្ឆកៈ ដូចតទៅ បទថា ចិត្តស្ស អកល្លតា គឺភាវៈនៃអ្នកជំងឺ ។ ពិតហើយ អ្នកជំងឺ ហៅថា អកល្លកោ ។ សូម្បីក្នុងវិន័យ ( ទុតិយបារាជិក ) ក៏ពោលថា នាហំ ភន្តេ អកល្លកោ បពិត្រលោកម្ចាស់ ខ្ញុំមិនឈឺទេ ដូច្នេះ ។ បទថា អកម្មញ្ញតា បានដល់ អាការនៃការមិនគួរដល់ការងារ គឺភាព មានជំងឺនៃចិត្តនោះឯង ។ បទថា ឱលីយនា បានដល់ អាការដែលរួញរា ។ ពិតហើយ ចិត្តដែលញ៉ាំងឥរិយាបថឲ្យកើតឡើង កាលមិនអាចនឹងទ្រទ្រង់ ឥរិយាបថបាន រមែងរាថយ ដូចសត្វប្រចេវោសំយុងខ្លួនលើដើមឈើ រមែង រាថយ ដូចឆ្នាំងទឹកផឹកព្យួរត្រង់សសរ ។ ព្រះមានព្រះភាគត្រាស់ថា ។ ការជ្រប់នៅ ដូច្នេះ ទ្រង់សំដៅដល់អាការនោះនៃចិត្តនោះ ។ បទទី ២ ( សល្លីយនា ការសម្ងំនៅ ) ទ្រង់បន្ថែមបទឧបសគ្គ ។ បទថា លីនំ បានដល់ រួញត្រឡប់ហើយ ព្រោះមិនផ្សាយចេញទៅ ។ បទក្រៅអំពីនេះ ( គឺ លីយនា និង លីយិតត្តំ អាការរួញរា ភាពរួញរា ) ជាបទសម្តែងដល់អាការ និងភាវៈនៃចិត្តនោះ ។ បទថា ថីនំ សេចក្តីថា ដែលឈ្មោះថា ថីន ដោយភាពជាដុំ ព្រោះ មិនផ្សាយទៅ ដូចដុំសប្បិ ។ បទថា ថីយនា ជាការសម្តែងអាការនៃចិត្ត ។ ភាវៈដែលចិត្តធុញទ្រាន់ហើយ ឈ្មោះថា ថីយិតត្តំ អធិប្បាយថា ការដែល ចិត្តជាធម្មជាតរឹងត្អឹង ដោយអំណាចនៃការមិនផ្សាយចេញទៅនោះឯង ។ បទថា កាយស្ស បានដល់ នាមកាយ គឺខន្ធ ៣ ។ បទថា អកល្លតា អកម្មញ្ញតា មានន័យដូចពោលខាងដើមនុ៎ះឯង ។ ដែលឈ្មោះថា ឱនាហោ ព្រោះអត្ថថា រមែងគ្របសង្កត់កាយ ដូចដុំពពកគ្របអាកាស ដូច្នោះ ការគ្រប ដោយចំណែកទាំងអស់ ឈ្មោះថា បរិយោនាហោ ( ការស្រពោន ) ។ ដែលឈ្មោះថា អន្តោសមោរោធោ ព្រោះអត្ថថា រមែ