អភិធម្មបិដក ឧបាទានគោច្ឆកៈ
ឧបទានគោច្ឆកៈ ពួកធម៌ជាឧបាទាន ( សេចក្តីប្រកាន់មាំ ) តើដូចម្តេច ។ ឧបាទាន ៤ គឺកាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន ។ បណ្តាឧបាទានទាំងនោះ កាមុបាទាន តើដូចម្តេច ។ សេចក្តីប្រាថ្នាចំពោះកាម ការត្រេកអរចំពោះកាម ការរីករាយចំពោះកាម ការអន្ទះសាចំពោះកាម សេចក្តីស្រឡាញ់ចំពោះកាម ការរោលរាលចំពោះ កាម ការជ្រុលជ្រប់ចំពោះកាម ការងុលងប់ចំពោះកាមណា ក្នុងកាម ទាំងឡាយ នេះហៅថា កាមុបាទាន ។ បណ្តាឧបាទានទាំងនោះ ទិដ្ឋុបាទាន តើដូចម្តេច ។ ការយល់ ថា ទានដែលបានឲ្យហើយ មិនមានផល បូជាធំ មិនមានផល បូជា តូច មិនមានផល ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ ឬធ្វើអាក្រក់ មិនមាន លោកនេះ មិនមាន លោកខាងមុខ មិនមាន មាតាមិនមានគុណ បិតា មិន មានគុណ ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយសម្តែងប្រាប់បាន ក៏មិនមាន និងទិដ្ឋិ ដំណើរ គឺទិដ្ឋិ ព្រៃញាតស្បាត គឺទិដ្ឋិ ផ្លូវឆ្ងាយ គឺទិដ្ឋិ ចម្រូង គឺ ទិដ្ឋិ ការយល់ឆ្វេង គឺទិដ្ឋិ ការជាប់ជំពាក់ គឺទិដ្ឋិ ការកួចកាន់ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស ភាពនៃចិត្តខុស លទ្ធិ ដូចជាកំពង់ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា ដែលមានសភាពបែប នេះ នេះហៅថា ទិដ្ឋុបាទាន ។ លើកលែងតែសីលព្វតុបាទាន និងអត្តវាទុបាទានចេញ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ហៅថា ទិដ្ឋុបាទានដែរ ។