អដ្ឋកថាឧបាទានគោច្ឆកៈ

ក្បាលទី 66 · ទំព័រ 348

ឧបទានគោច្ឆកៈ [ ២៨០-២៩០ ] គប្បីជ្រាបវិគ្គហៈក្នុងនិទ្ទេសនៃឧបាទានដូចតទៅ ដែលឈ្មោះថា កាមុបទាន ព្រោះអត្ថថា រមែងប្រកាន់មាំនូវកាម ពោល គឺវត្ថុ ។ កាមនោះផង ជាឧបាទានផង ព្រោះហេតុនោះ ទើបឈ្មោះ ថា កាមុបទាន ។ បទថា ឧបទានំ បានដល់ សេចក្តីប្រកាន់មាំ ។ ព្រោះ ឧប សព្ទ ក្នុងពាក្យនេះ មានអត្ថថា មាំ ដូចក្នុងពាក្យទាំងឡាយ មាន ឧបយាស ( សេចក្តីចង្ហៀតចង្អល់ ) ឧបកដ្ឋ ( ជិតដល់ហើយ ) ជាដើម ។ មួយទៀត ទិដ្ឋិនោះផង ជាឧបាទានផង ព្រោះហេតុនោះ ទើបឈ្មោះ ថា ទិដ្ឋុបទាន ឬដែលឈ្មោះថា ទិដ្ឋុបទាន ព្រោះអត្ថថា រមែងប្រកាន់ មាំនូវទិដ្ឋិ ។ ពិតហើយ ទិដ្ឋិក្រោយ រមែងប្រកាន់មាំទិដ្ឋិមុន ដូចក្នុងប្រយោគ ជាដើមថា សស្សតោ អត្តា ច លោកោ ច ខ្លួន និងលោកជាសភាវៈទៀងទាត់ ដូច្នេះ ។ មួយទៀត ដែលឈ្មោះថា សីលព្វតុបទាន ព្រោះអត្ថថា រមែងប្រកាន់មាំនូវសីល និងវត្ត ។ សីល និងវត្តនោះផង ជាឧបាទានផង ព្រោះហេតុនោះ ទើបឈ្មោះថា សីលព្វតុបទាន ។ ពិតហើយ ពាក្យថា គោសីល និងគោវត្តជាដើម ជាឧបាទាននោះឯង ព្រោះប្រកាន់មាំថា សេចក្តី បរិសុទ្ធរមែងមានដោយអាការយ៉ាងនេះ ។ ម្យ៉ាងទៀត ឈ្មោះថា វាទ ព្រោះ អត្ថថា ជាហេតុពោល ។ ដែលឈ្មោះថា ឧបទាន ព្រោះអត្ថថា ជាហេតុ ប្រកាន់មាំ ។ សួរថា ពោល ឬប្រកាន់មាំនូវអ្វី ឆ្លើយថា ពោល ឬប្រកាន់ មាំនូវខ្លួន ។ ការពោល និងការប្រកាន់នូវខ្លួន ឈ្មោះថា អត្តវាទុបទាន ។ ម្យ៉ាងវិញទៀត ហេតុត្រឹមតែវាទៈថា ជាខ្លួនតែម្យ៉ាង ឈ្មោះថា អត្តវាទុបទាន ព្រោះអត្ថថា ជាហេតុប្រកាន់មាំថាជាខ្លួន ។ ក្នុងបទថា យោ កាមេសុ កាមច្ឆន្ទោ នេះ ព្រះមានព្រះភាគ ទ្រង់ បំណងយកវត្ថុកាម និងកិលេសកាមទាំងឡាយ ដោយមិនសេសសល់ថា ជាកាម ព្រោះហេតុ