អភិធម្មបិដក កិលេសគោច្ឆកៈ

ក្បាលទី 66 · ទំព័រ 352

កិលេសគោច្ឆកៈ ពួកធម៌ជាកិលេស ( គ្រឿងសៅហ្មង ) តើដូចម្តេច ។ កិលេសវត្ថុ ១០ គឺលោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ។ បណ្តាកិលេសវត្ថុទាំងនោះ លោភៈ តើដូចម្តេច ។ តម្រេក ការត្រេកអរខ្លាំង ការជាប់ជំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងុល ងប់ចិត្ត ការពាក់ព័ន្ធ ការរួបរឹត ការជាប់ជំពាក់ ការលិចចុះ ធម្មជាតនាំសត្វ ឲ្យកើតក្នុងភព មាយា ធម្មជាតបង្កើតសត្វ ការញ៉ាំងសត្វឲ្យប្រកបដោយទុក្ខ ធម្មជាតចាក់ស្រែះសត្វទុក បណ្តាញការបង្ញូរទៅ ការផ្សាយទៅកាន់អារម្មណ៍ ផ្សេងៗ ចំណងចងសត្វទុក ការផ្សាយទៅកាន់អារម្មណ៍ ធម្មជាតញ៉ាំងសត្វ ឲ្យចម្រើន ធម្មជាតជាគម្រប់ ២ ការតាំងចិត្តទុក ធម្មជាតនាំសត្វទៅកាន់ភព ធម្មជាតដូចជាព្រៃ ដូចព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការ អាឡោះអាល័យផៅពង្សតទៅ សេចក្តីប៉ុនប៉ង អាការប៉ុនប៉ង ភាពនៃចិត្ត ប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ងក្លិន ប៉ុនប៉ងរស ប៉ុនប៉ង ផ្សព្វ ប៉ុនប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុនប៉ងបុត្រ ប៉ុនប៉ងជីវិត ធម្មជាតឆ្លេឆ្លា ឆ្លេឆ្លាជ្រុល ឆ្លេឆ្លាខ្លាំង សេចក្តីឆ្លេឆ្លា អាការឆ្លេឆ្លា ភាពនៃចិត្តឆ្លេឆ្លា ការរុល ត្បុល អាការប្រព្រឹត្តរុលត្បុល ភាពនៃចិត្តរុលត្បុល ការញាប់ញ័រ ការចង់បាន ឲ្យសម្រេចប្រយោជន៍ ការត្រេកអរខុសទំនងធម៌ ការលោភហួសកំណត់