អដ្ឋកថាកិលេសគោច្ឆកៈ

ក្បាលទី 66 · ទំព័រ 363

កិលេសគោច្ឆកៈ [ ២៩១-៣០៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងកិលេសគោច្ឆកៈដូចតទៅ កិលេសនោះឯង ឈ្មោះថា កិលេសវត្ថុ ។ ម្យ៉ាងទៀត ដែលឈ្មោះ ថា វត្ថុ ព្រោះអត្ថថា ជាទីនៅរបស់សត្វអ្នកមានអាសវៈ នៅមិនទាន់អស់ ព្រោះសត្វទាំងនោះតាំងនៅក្នុងកិលេស មានលោភៈជាដើម ។ ដែលឈ្មោះ ថា កិលេសវត្ថុ ព្រោះអត្ថថា កិលេសទាំងនោះផង ជាវត្ថុរបស់សត្វដែល តាំងនៅក្នុងកិលេសទាំងនោះផង ។ ព្រោះកិលេសទាំងឡាយ កាលកើតឡើង ដោយភាពជាអនន្តរប្បច្ច័យជាដើម ឈ្មោះថា រមែងនៅក្នុងកិលេសដែលជាបច្ច័យ នេះឯង ហេតុនោះ ទើបឈ្មោះថា កិលេសវត្ថុ សូម្បីដោយអត្ថថា ជាវត្ថុ ( ទីតាំង ) របស់កិលេសទាំងឡាយ ។ លោភៈនេះថា តត្ថ កតមោ លោភោ យោ រាគោ សារាគោ ដូច្នេះ ទ្រង់ពង្រីកចេញជាងមួយរយបទ ក្នុងឋានៈទាំង ៣ គឺហេតុគោច្ឆកៈ គន្ថគោច្ឆកៈ និងក្នុងកិលេសគោច្ឆកៈនេះ ។ ទ្រង់អធិប្បាយក្នុងអាសវគោច្ឆកៈ សញ្ញោជនគោច្ឆកៈ ឱឃគោច្ឆកៈ យោគគោច្ឆកៈ នីវរណគោច្ឆកៈ និងឧបាទានគោច្ឆកៈ គោច្ឆកៈនីមួយៗ ៨ បទ ។ លោភៈនេះ បណ្ឌិតគប្បីជ្រាបថា ទ្រង់កាន់យកដោយមិនមានសេសសល់ ក្នុងឋានៈដែលទ្រង់ចង្អុលបង្ញាញ ជាងមួយរយបទខ្លះ ក្នុងឋានៈដែលទ្រង់ចង្អុលបង្ញាញគោច្ឆកៈនីមួយៗ ៨ បទខ្លះ នៅក្នុងហេតុគោច្ឆកៈ គន្ថគោច្ឆកៈ នីវរណគោច្ឆកៈ ឧបាទានគោច្ឆកៈ និង កិលេសគោច្ឆកៈទាំងនោះ តណ្ហាដែលមគ្គទាំង ៤ គប្បីសម្លាប់ តាំងនៅមួយ ចំណែកប៉ុណ្ណោះ ក្នុងអាសវគោច្ឆកៈ សញ្ញោជនគោច្ឆកៈ ឱឃគោច្ឆកៈ និង យោគគោច្ឆកៈ តណ្ហាដែលមគ្គទាំង ៤ គប្បីសម្លាប់ តាំងនៅ ២ ចំណែក សេចក្តីនេះដូចម្តេច សេចក្តីថា ក្នុងអាសវគោច្ឆកៈ ជាកាមាសវៈ និងភវាសវៈ ក្នុងសញ្ញោជនគោច្ឆកៈ ជាកាមរាគសញ្ញោជនៈ និងភវរាគសញ្ញោជនៈ ក្នុង ឱឃគោច្ឆកៈ ជាកាមោ