អភិធម្មបិដក អត្ថុទ្ធារកណ្ឌ

ក្បាលទី 66 · ទំព័រ 436

ពួកធម៌ជាកុសស តើដូចម្តេច ។ កុសលក្នុងភូមិ ៤ នេះ ពួកធម៌ជាកុសល ។ ពួកធម៌ជាអកុសល តើដូចម្តេច ។ អកុសលចិត្តុប្បាទ ( ការកើតនៃចិត្តជាអកុសល ) ១២ នេះពួកធម៌ជាអកុសល ។ ពួកធម៌ជា អព្យាក្រឹត តើដូចម្តេច ។ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹត ក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌ជាអព្យាក្រឹត ។ ពួកធម៌ដែលប្រកបដោយសុខវេទនា តើដូចម្តេច ។ ចិត្តុប្បាទ ប្រកបដោយសោមនស្ស ៤ ខាងកាមាវចរកុសល ចិត្តុប្បាទ ៤ ខាងអកុសល ចិត្តុប្បាទ ៥ ខាងវិបាកផង ខាងកិរិយាផង នៃកាមាវចរកុសល រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែសុខវេទនា ដែលកើតឡើង ក្នុងទីនោះចេញ នេះពួកធម៌ដែលប្រកបដោយសុខវេទនា ។ ពួកធម៌ដែល ប្រកបដោយទុក្ខវេទនា តើដូចម្តេច ។ ចិត្តុប្បាទប្រកបដោយទោមនស្ស ២ និងកាយវិញ្ញាណ ប្រកបដោយទុក្ខ វៀរតែទុក្ខវេទនា ដែលកើតឡើងក្នុងទី នុ៎ះចេញ នេះពួកធម៌ដែលប្រកបដោយទុក្ខវេទនា ។ ពួកធម៌ប្រកបដោយវេទនាមិ នជាទុក្ខមិនជាសុខ តើដូចម្តេច ។ ចិត្តុប្បាទប្រកបដោយឧបេក្ខា ៤ ខាង កាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ១០ ខាងវិបាកនៃ កាមាវចរកុសស ចិត្តុប្បាទ ៦ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៦ ខាងកិរិយាចតុត្ថជ្ឈាន ជារូបាវចរខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អរូបជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង ចតុត្ថជ្ឈាន ជាលោកុត្តរ ខាងកុសលផង ខាងវិបាក ៤ វៀរតែវេទនា មិនជាទុក្ខមិនជាសុខ ដែលកើតឡើង ក្នុងទីនុ៎ះចេញ នេះពួកធម៌ដែលប្រកបដោយវេទនាមិ នជាទុក្ខមិនជាសុខ ។ វេទនា ៣ ផង រូបផង និព្វានផង នេះពួកធម៌ដែលមិនគប្បីពោល ថា ប្រកបដោយសុខវេទនាផង