អដ្ឋកថាកណ្ឌ អធិប្បាយតិកអត្ថុទ្ធារ
បទថា ឥមេ ធម្មា កុសលា បានដល់ ធម៌ទាំងអស់ នេះ មានផស្សៈជាដើម ដែលត្រាស់ក្នុងភូមិ ៤ នោះ ឈ្មោះថា ពួកធម៌ជា កុសល ។ ព្រោះអកុសលធម៌ទាំងឡាយ មិនមានការផ្សេងគ្នា ដោយអំណាចភូមិ ទើបត្រាស់ថា ទ្វាទស អកុសលចិត្តុប្បាទា អកុសលចិត្តុប្បាទ ( ការកើត នៃចិត្តជាអកុសល ) ១២ ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា អកុសល់ចិត្តុប្បាទនោះដូចតទៅនេះ ដែលឈ្មោះថា ឧប្បាទ ព្រោះអត្ថថា កើត ឡើង ។ ឧប្បាទ គឺចិត្តនុ៎ះឯង ឈ្មោះថា ចិត្តុប្បាទ ។ ពាក្យថា ចិត្តុប្បាទ នេះ ជាប្រធាននៃទេសនានោះឯង ដូចមហាជនពោលថា ព្រះរាជាស្តេចយាង មកហើយ ដូច្នេះ រមែងជាការដែលពោលដល់ការមកនៃអមាត្យជាដើម យ៉ាងណា កាលព្រះអង្គត្រាស់ថា ចិត្តុប្បាទ ដូច្នេះ សូម្បីសម្បយុត្តធម៌ទាំងឡាយ ក៏ជាការដែលត្រាស់ហើយផងដែរយ៉ាងនោះដូចគ្នា ព្រោះហេតុនោះ គប្បីជ្រាបថា ទ្រង់កាន់យកចិត្ត ព្រមទាំងសម្បយុត្តធម៌ ដោយសព្ទថា ចិត្តុប្បាទក្នុងទីទាំងពួង ។ ខាងមុខអំពីនេះទៅ សេចក្តីនៃបទតិកភាជនីយ និងទុកភាជនីយទាំងអស់ មានពាក្យថា ចតូសុ ភូមិសុ វិបកោ ជាដើម និងភាពដែលសុខវេទនាជាដើម ក្នុងវេទនាតិកៈជាដើម ជានវត្តព្វធម៌ បណ្ឌិតពិចារណាព្រះ បាលី និងអដ្ឋកថាហើយ គប្បីជ្រាបបានដោយន័យដែលពោលហើយនុ៎ះឯង ខ្ញុំនឹងពោលតែសេចក្តីដែលផ្សេងគ្នាបុណ្ណោះ ។ បណ្តាតិកៈទាំងនោះ គប្បីជ្រាបវិនិច្ឆ័យក្នុងបរិត្តារម្មណត្តិកៈមុន ក្នុង បទថា សព្វោ កាមាវចរស្ស វិបកោ នេះ បានដល់ ទ្វិបញ្ចវិញ្ញាណ ឈ្មោះថា ធម៌មានអារម្មណ៍ជាបរិត្ត ( កាមអារម្មណ៍ ) ព្រោះអត្ថថា អាស្រ័យ ចក្ខុបសាទជាដើមហើយ ប្រារព្ធធម៌ គឺរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មាន ឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ជាដើម ប្រព្រឹត