អភិធម្មបិដក ហេតុគោច្ឆកៈជាដើម
ទុកហេតុគោច្ឆកៈជាដើម ពួកធម៌ជាហេតុ តើដូចម្តេច ។ កុសលហេតុ ៣ អកុសល់ហេតុ ៣ អព្យាកតហេតុ ៣ អលោភៈជាកុសលហេតុ អទោសៈ ជាកុសលហេតុ កើតឡើងក្នុងកុសលក្នុងភូមិ ៤ អមោហៈជាកុសលហេតុ ក៏កើតឡើងក្នុងកុសលក្នុងភូមិ ៤ ដែរ វៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្ត ខាងកាមាវចរកុសលចេញ លោភៈកើតឡើងក្នុងចិត្តុប្បាទ ៨ ប្រកបដោយ លោភៈ ឯទោសៈកើតឡើងក្នុងចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស មោហៈ កើតឡើងក្នុងអកុសលទាំងអស់ អលោភៈជាវិបាកហេតុ អទោសៈជាវិបាក ហេតុ កើតឡើងក្នុងវិបាកក្នុងភូមិ ៤ វៀរតែចិត្តុច្បាទជាអហេតុកៈ ខាង វិបាកនៃកាមាវចរចេញ អមោហៈជាវិបាកហេតុ កើតឡើងក្នុងវិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាកនៃកាមាវចរ និងវៀរតែចិត្តុប្បាទ ៤ ជាញាណវិប្បយុត្តចេញ អលោភៈជាកិរិយាហេតុ អទោសៈជាកិរិយាហេតុ កើតឡើងក្នុងកិរិយាក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយាចេញ អមោហៈជាកិរិយាហេតុ កើតឡើងក្នុងកិរិយាក្នុងភូមិ ៣ វៀរ តែចិត្តុប្បាទជាអហេតុកៈ ខាងកាមាវចរកិរិយា និងវៀរតែចិត្តុប្បាទ ៤ ជា ញាណវិប្បុយុត្តចេញ នេះពួកធម៌ជាហេតុ ។ ពួកធម៌មិនមែនជាហេតុ តើដូចម្តេច ។ វៀរតែពួកហេតុចេញ កុសល និងអកុសលក្នុងភូមិ ៤ វិបាកក្នុង ភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនមែន ជាហេតុ ។ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តើដូចម្តេច ។ អកុសល ក្រៅពីនេះ វៀរតែមោហៈប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈចេញ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ វៀរតែចិត្តុប្បាទជាអហេតុកៈ ខាងវិបាក នៃកាមវចរចេញ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ វៀរតែចិត្តុប្បាទជា អហេតុកៈ ខាងកាមាវចរកិរិយាចេញ នេ