អធិប្បាយទុកអត្ថុទ្ធារ

ក្បាលទី 66 · ទំព័រ 516

ហេតុគោច្ឆកៈជាដើម គប្បីជ្រាបវិនិច្ឆ័យក្នុងហេតុគោច្ឆកនិទ្ទេសដូចតទៅ ព្រះមានព្រះភាគ កាលទ្រង់សម្តែងហេតុដោយន័យជាដើមថា តយោ កុសលហេតូ ដូច្នេះហើយ ដើម្បីទ្រង់សម្តែងហេតុទាំងនោះឯង ដោយឋានៈ នៃការកើតឡើងទៀត ទើបត្រាស់ព្រះតម្រាស់ជាដើមថា ចតូសុ ភូមិសុ កុសលេសុ ឧប្បជ្ជន្តិ ដូច្នេះ ។ បណ្ឌិតគប្បីជ្រាបន័យរបស់ទេសនាក្នុង គោច្ឆកៈដ៏សេសដោយឧបាយនេះ ។ ក្នុងអាសវគោច្ឆកនិទ្ទេសថា យត្ថ ទ្វេ តយោ អាសវា ឯកតោ ឧប្បជ្ជន្តិ នេះ បណ្ឌិតគប្បីជ្រាបការកើតឡើងរួមគ្នានៃអាសវៈទាំងឡាយ ៣ យ៉ាង ។ ក្នុងការកើតទាំង ៣ យ៉ាងនោះ កាមាសវៈ រមែងកើត រួមគ្នា ២ យ៉ាង គឺកើតឡើងក្នុងចិត្តុប្បាទដែលជាទិដ្ឋិវិប្បយុត្ត ៤ ដួង ព្រម ជាមួយអវិជ្ជាសវៈ និងកើតឡើងក្នុងចិត្តុប្បាទដែលជាទិដ្ឋិសម្បយុត្ត ៤ ដួង ព្រមជាមួយទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ចំណែកភវាសវៈ រមែងកើតរួមគ្នា តែម្យ៉ាង គឺកើតឡើងក្នុងចិត្តុប្បាទដែលជាទិដ្ឋិវិប្បយុត្ត ៤ ដួង ព្រមជាមួយនឹង អវិជ្ជាសវៈ ។ មួយទៀត ក្នុងពាក្យនេះថា អាសវៈ ២ អាសវៈ ៣ រមែងកើតឡើងរួមគ្នា យ៉ាងណា សូម្បីក្នុងពាក្យនេះថា សញ្ញោជនៈ ២ ឬ ៣ កើតក្នុងទីជាមួយគ្នា ក្នុងធម៌ណា ក៏យ៉ាងនោះដែរ ការកើតឡើងរួមគ្នានៃ សញ្ញោជនៈទាំងឡាយ ក៏មាន ១០ យ៉ាង ។ ក្នុងការកើត ១០ យ៉ាងនោះ កាមរាគសញ្ញោជនៈ រមែងកើតរួមគ្នា ៤ យ៉ាង បដិឃសញ្ញោជនៈ រមែង កើតរួមគ្នា ៣ យ៉ាង មានសញ្ញោជនៈ រមែងកើតរួមគ្នា ១ យ៉ាង វិចិកិច្ឆាសញ្ញោជនៈ និងភវរាគសញ្ញោជនៈក៏កើតរួមគ្នានីមួយៗ ១ យ៉ាងដូចគ្នា សេចក្តីនេះដូចម្តេច គឺកាមរាគសញ្ញោជនៈ រមែងកើតរួមគ្នា ៤ យ៉ាង គឺ កើតរួមគ្នាជាមួយមានសញ្ញោជនៈ និងអវិជ្ជាសញ្ញោជនៈ ១ កើតជាមួយគ្នា នឹងទិដ្ឋិសញ