អដ្ឋកថាសុត្តន្តភាជនីយ
ខន្ធវិភង្គ សុត្តន្តភាជនីយ ពាក្យថា ខន្ធ ៥ គឺរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះឈ្មោះថា សុត្តន្តភាជនីយ គឺចែកខន្ធវិភង្គតាមន័យព្រះសូត្រ ក្នុងខន្ធវិភង្គ ដែលជាវិភង្គដើមនៃវិភង្គប្បករណ៍ ។ បណ្តាពាក្យទាំងនោះ ពាក្យថា បញ្ច ជាពាក្យកំណត់ចំនួន ព្រះមានព្រះភាគ ទ្រង់សម្តែងថា ខន្ធ ទាំងឡាយ មានមិនតិចជាងនោះ មិនច្រើនជាងនោះ ។ ដោយពាក្យថា ខន្ធ ៥ នោះ ។ ពាក្យថា ខន្ធា ជាពាក្យសម្តែងធម៌ដែលទ្រង់កំណត់ ។ ក្នុងព្រះបាលីខន្ធវិភង្គនោះ សព្ទថា ខន្ធ នេះ ប្រើក្នុងឋានៈច្រើនយ៉ាង គឺក្នុងឋានៈថា រាសិម្ញិ គឺគំនរ ក្នុងឋានៈថា គុណេ គឺគុណ ក្នុងឋានៈថា បណ្ណត្តិយំ គឺបញ្ញត្តិ និងក្នុងឋានៈថា រុឡិយំ គឺពាក្យនិយាយផ្សេងតែមាន ន័យផ្សេង ។ ពិតហើយ ឈ្មោះថា ខន្ធ ដោយឋានៈថា គំនរ ដូចក្នុងប្រយោគជាដើម សេយ្យាបិ ភិក្ខវេ មហាសមុទ្ទេ ន សុករំ ឧទកស្ស បមាណំ គហេតុំ ឯត្តកានិ ឧទកឡកា នីតិ វា ឯត្តកានិ ឧទកាឡកសតានីតិ វា ឯត្តកានិ ឧទកាឡកសហស្សនីតិ វា ឯត្តកានិ ឧទកាឡកសតសហស្សានីតិ វា អថ ខោ អសង្ខេយ្យោ អប្បមេយ្យោ មហាឧទក្ខន្ធោ ត្វេវ សង្ខំ គច្ឆតិ ។ ម្នាលភិក្ខុទាំងឡាយបុគ្គល មិនងាយរាប់នូវប្រមាណ ។ នៃទឹកក្នុងមហាសមុទ្ទថា ទឹកមានបុណ្ណេះអាឡក ទឹកមានបុណ្ណេះរយអាឡក ទឹកមានបុណ្ណេះពាន់អាឡក ទឹកមានបុណ្ណេះសែនអាឡកបានឡើយ តាមពិត នោះ គឺដល់នូវការរាប់ថា គំនរទឹកធំដែលបុគ្គលរាប់មិនបាន ប្រមាណមិន អស់យ៉ាងណាមិញ ដូច្នេះ ព្រោះមិនមែនទឹកបន្តិចបន្តួច គឺជាទឹកចំនួនច្រើន នោះឯង ទើបហៅថា ឧទកក្ខន្ធ ។