វេទនាខន្ធនិទ្ទេស
[ ៨-១៣ ] ក្នុងនិទ្ទេសនៃវេទនាខន្ធជាដើម ខ្ញុំវៀរពាក្យដែលដូចគ្នាតាម ដែលពោលហើយខាងដើម អធិប្បាយចំពោះពាក្យ ដែលមិនទាន់អធិប្បាយ ប៉ុណ្ណោះ ។ បទថា យា កាចិ វេទនា បានដល់ ទ្រង់កាន់យកវេទនាដែលប្រព្រឹត្ត ទៅក្នុងភូមិ ៤ ។ បទថា សុខា វេទនា ជាដើម ព្រះមានព្រះភាគ ត្រាស់ ដើម្បីសម្តែងវេទនា ដែលទ្រង់អធិប្បាយដោយអំណាចវេទនាជាអតីតជាដើម ដោយសភាវៈ ។ បណ្តាសុខវេទនាជាដើមនោះ សុខវេទនាផ្លូវកាយក ៏មាន សុខវេទនាផ្លូវចិត្តក៏មាន ទុក្ខវេទនាក៏យាងនោះ ។ ឯអទុក្ខមសុខវេទនា ដែលត្រាស់ថា ប្រព្រឹត្តទៅផ្លូវកាយក៏មាន ដោយអម សំដៅដល់ ក្រុមបសាទ មានចក្ខុជាដើម ប្រព្រឹត្តទៅផ្លូវចិត្តក៏មាន ។ បណ្តាវេទនាទាំងនោះ វេទនាដែលប្រព្រឹត្តទៅផ្លូវកាយទាំងអស់ ជាកាមាវចរ ទុក្ខវេទនាផ្លូវ ចិត្ត ក៏ជាកាមាវចរដូចគ្នា តែសុខវេទនាផ្លូវចិត្តប្រព្រឹត្តទៅក្នុងភូមិ ៣ អទុក្ខមសុខវេទនាជាដើម ប្រព្រឹត្តទៅក្នុងភូមិ ៤ គប្បីជ្រាបភាពដែលវេទនាមាន ប្រការទាំងអស់នោះជាអតីតជាដើម ដោយអំណាចសន្តតិ និងដោយអំណាច ខណៈជាដើម ។ បណ្តាវេទនាទាំងនោះ ពោលដោយអំណាចសន្តតិ វេទនាដែលទាក់ទង ក្នុងវីថិជាមួយគ្នា ក្នុងជវ័នជាមួយគ្នា ក្នុងសមាបត្តិជាមួយគ្នា និងប្រព្រឹត្តទៅ ដោយប្រកបនៅក្នុងអារម្មណ៍ជាមួយគ្នា ឈ្មោះថា វេទនាបច្ចុប្បន្ន វេទនា មុនបច្ចុប្បន្ន ឈ្មោះថា វេទនាអតីត វេទនាក្រោយបច្ចុប្បន្ន ឈ្មោះថា វេទនាអនាគត ។ ពោលដោយអំណាចខណៈជាដើម វេទនាដែលទាក់ទង ក្នុងខណៈទាំង ៣ វេទនាដែលដល់កណ្តាលនៃខាងដើម និងខាងចុង និង វេទនាដែលកំពុងធ្វើកិច្ចរបស់ខ្លួន ឈ្មោះថា វេទនាបច្ចុប្បន្ន វេទនាមុននោះ ឈ្មោះថា វេទនាអតីត វេទនាក្រោយបច្ចុប្បន្ននោះ ឈ្មោះថា វេទនាអនា