កថាពោលដោយលំដាប់ជាដើម
កថាពោលលំដាប់ជាដើម អ្នកប្រាជកាលជ្រាបខន្ធ ៥ ដោយបកិណ្ណកៈយ៉ាងនេះហើយ ដើម្បីការ បែកធ្លាយនៃញាណក្នុងខន្ធទាំង ៥ នេះឯងទៀត គប្បីជ្រាបអត្ថនៃការវិនិច្ឆ័យ ឲ្យល្អ ដោយលំដាប់ ១ ដោយការប្លែកគ្នា ១ ដោយការមិនខ្វះមិនលើស ១ ដោយឧបមា ១ ដោយគប្បីឃើញដោយឧបមា ២ យ៉ាង ១ ដោយ សម្រេចប្រយោជន៍ដល់អ្នកឃើញ ១ ។ ដោយអត្ថនៃការវិនិច្ឆ័យទាំង ៦ នោះ លំដាប់ក្នុងពាក្យថា ដោយលំដាប់ នេះ មានច្រើនយ៉ាង គឺ ឧប្បត្តិក្កមោ លំដាប់នៃការកើត ១ បហានក្កមោ លំដាប់នៃការលះ ១ បដិបត្តិក្កមោ លំដាប់នៃបដិបត្តិ ១ ភូមិក្កមោ លំដាប់នៃភូមិ ១ ទេសនាក់មោ លំដាប់នៃទេសនា ១ ។ ក្នុងលំដាប់ទាំង ៥ នោះ លំដាប់នៃការកើតឡើង មានព្រះតម្រាស់ ( ក្នុងសំយុត្តនិកាយ សគាថវគ្គ ) យ៉ាងនេះថា កលលរូបកើតជាដំបូង ត អំពីកលលរូបមកកើតជាអម្ពុទរូប ដូច្នេះជាដើម ។ លំដាប់នៃការលះ ដូច ព្រះតម្រាស់ ( ក្នុងធម្មសង្គណី ) យ៉ាងនេះថា ពួកធម៌ដែលត្រូវលះដោយ ទស្សនៈ ពួកធម៌ដែលត្រូវលះដោយភាវនា ដូច្នេះជាដើម ។ លំដាប់នៃការ បដិបត្តិ ដូចព្រះតម្រាស់ ( ក្នុងខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ) យ៉ាងនេះថា សីលវិសុទ្ធិ ចិត្តវិសុទ្ធិ ដូច្នេះជាដើម ។ លំដាប់នៃភូមិ ដូចព្រះតម្រាស់ ( ក្នុងធម្មសង្គណី ) យ៉ាងនេះថា កាមាវចរ រូបាវចរ ដូច្នេះជាដើម ។ លំដាប់នៃទេសនា ដូចព្រះតម្រាស់ ( ក្នុងទីឃនិកាយ បាដិកវគ្គ ) យ៉ាងនេះ ថា សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ និងព្រះតម្រាស់ ( ក្នុងមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ) ថា ទានកថា សីលកថា ដូច្នេះជាដើម ។ ក្នុងលំដាប់ ទាំង ៥ នោះ ក្នុងទីនេះ លំដាប់នៃការកើតឡើង រមែងមិនគួរ ព្រោះខន្ធ ទាំងឡាយ មិនកើតឡើងដោយការកំណត់ការមុនក្រោយ ដូចកលលរូប ជាដើម ។