អភិធម្មបិដក អភិធម្មភាជនីយ

ក្បាលទី 67 · ទំព័រ 100

អភិធម្មភាជនីយ ខន្ធ ៥ គឺរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ ។ បណ្តាខន្ធទាំងនោះ រូបក្ខន្ធ តើដូចម្តេច ។ រូបក្ខន្ធមានប្រការ ១ បានដល់ រូបទាំងពួង មិនមែនហេតុ ឥត ហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង រូបជា លោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សំយោជនៈ ដែលគន្ថៈ គប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសស្ទាបអង្អែល ជាប្រយោជន៍ដល់ ឧបាទាន គួរដល់សេចក្តីសៅហ្មង ជាអព្យាក្រឹត មិនមែនអារម្មណ៍ មិនមែន ចេតសិក ប្រាសចាកចិត្ត ជាសភាវៈមិនមែនវិបាក មិនមែនមានវិបាកជា ប្រក្រតី ជារូបមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ជារូបប្រកបដោយ វិតក្ក ប្រកបដោយវិចារៈក៏មិនមែន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មិនមែន មិនមានវិតក្កៈ មិនមានវិចារៈ មិនប្រកបដោយបីតិ មិនប្រកបដោយសុខ មិន ប្រកបដោយឧបេក្ខា ជារូបមិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះបង់ ដោយភាវនា ជារូបមានហេតុ មិនត្រូវលះដោយទស្សនៈ ទាំងមិនត្រូវលះ ដោយភាវនា មិនដល់នូវការសន្សំកពូនឡើង មិនដល់នូវការមិនសន្សំកពូន ឡើង មិនមែនជារបស់សេក្ខបុគ្គល មិនមែនជារបស់អសេក្ខបុគ្គល ជារូប មានប្រមាណតូចឆ្មារ ជាកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជា បរិយាបន្ន មិនមែនអបរិយាបន្ន ជាអនិយតៈ ជាអនិយ្យានិកៈដែលកើតឡើង ហើយ ដែលគួរដឹងដោយវិញ្ញាណ ៦ ជារូបមិនទៀង ត្រូវជរាគ្រប សង្កត់ រូបក្ខន្ធមានប្រការមួយយ៉ាងនេះឯង ។