អដ្ឋកថាអភិធម្មភាជនីយ
អភិធម្មភាជនីយ ឥឡូវនេះ ជាអភិធម្មភាជនីយ គឺន័យដែលទ្រង់ចែកដោយព្រះ អភិធម្ម ក្នុងអភិធម្មភាជនីយនោះ បណ្ឌិតគប្បីជ្រាបរូបក្ខន្ធនិទ្ទេសដោយន័យ ដែលខ្ញុំឲ្យពិស្តារក្នុងរូបកណ្ឌនៃអដ្ឋសាលិនី អដ្ឋកថាធម្មសង្គណីនោះឯង ។ គប្បីជ្រាបវិនិច្ឆ័យក្នុងវេទនាខន្ធនិទ្ទេសដូចតទៅ បទថា ឯកវិធេន បានដល់ ចំណែក ១ ។ បទថា ផស្សសម្បយុត្តោ បានដល់ ប្រកបដោយផស្សៈ ។ វេទនាទាំងអស់ ប្រព្រឹត្តទៅក្នុងភូមិ ៤ ។ ក្នុងសហេតុកទុកៈ សហេតុកវេទនា ជាវេទនាប្រព្រឹត្តទៅក្នុងភូមិ ៤ អហេតុកវេទនា ជាកាមាវចរតែម្យ៉ាង គប្បីជ្រាបវេទនាដែលត្រាស់ ដោយ កុសលបទជាដើម ដោយឧបាយនេះ ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ ទ្រង់សម្តែងវេទនាខន្ធនេះ មានតែម្យ៉ាង ដោយជាធម៌សម្បយុត្តជាមួយនឹងផស្សៈ ទ្រង់សម្តែងវេទនាខន្ធពួក ២ ជា សហេតុកវេទនា និងអហេតុកវេទនា ទ្រង់សម្តែងវេទនាខន្ធពួក ៣ ដោយ ជាតិ ទ្រង់សម្តែងវេទនាខន្ធពួក ៤ ដោយការផ្សេងគ្នានៃភូមិ ទ្រង់សម្តែង វេទនាខន្ធពួក ៥ ដោយឥន្ទ្រិយ បណ្តាវេទនាពួក ៥ នោះ វេទនាដែលជាសុខ ្រិន្ទិយ និងទុក្ខ្រិន្ទិយអាស្រ័យកាយបសាទកើតឡើង ជាកាមាវចរតែម្យ៉ាង វេទនាដែលជាសោមនស្សិន្ទ្រិយ អាស្រ័យវត្ថុទី ៦ កើតឡើងក៏មាន មិន អាស្រ័យវត្ថុកើតឡើងក៏មាន ប្រព្រឹត្តទៅក្នុងភូមិ ៣ វេទនាដែលជាទោម- នស្ស្រិន្ទិយ អាស្រ័យវត្ថុទី ៦ កើតឡើង ជាកាមាវចរ ។ វេទនាដែលជា ឧបេក្ខ្រិន្ទិយ អាស្រ័យបសាទ ៤ មានចក្ខុជាដើមកើតឡើងក៏មាន អាស្រ័យ វត្ថុទី ៦ កើតឡើងក៏មាន មិនអាស្រ័យវត្ថុកើតឡើងក៏មាន ប្រព្រឹត្តទៅក្នុង ភូមិ ៤ ។ ទ្រង់សម្តែងវេទនាខន្ធពួក ៦ ដោយវត្ថុ ។ បណ្តាវេទនា ៦ នោះ វេទនា ៥ ខាងដើម អាស្រ័យបសាទ ៥ មានចក្ខុជាដើមកើតឡើង ជា កាមាវ