អភិធម្មបិដក បញ្ញាបុច្ឆកៈ

ក្បាលទី 67 · ទំព័រ 186

បញ្ញាបុច្ឆកៈ ខន្ធ ៥ គឺរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ។ បណ្តាខន្ធ ៥ ខន្ធជាកុសលបុន្មាន ជាអកុសលបុន្មាន ជា អព្យាក្រឹតបុន្មាន ។ បេ ។ ប្រកបដោយសត្រូវបុន្មាន មិនមានសត្រូវបុន្មាន ។ រូបក្ខន្ធជាអព្យាក្រឹត ឯខន្ធ ៤ ជាកុសលក៏មាន ជាអកុសល ក៏មាន ជាអព្យាក្រឹតក៏មាន ។ ខន្ធ ២ មិនគប្បីពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនា ផងឡើយ ខន្ធ ៣ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏ មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ។ រូបក្ខន្ធមិនមែនជាវិបាក មិន មែនជាធម៌មានវិបាកជាប្រក្រតី ខន្ធ ៤ ជាវិបាកក៏មាន ជាធម៌មានវិបាកជា ប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏ មាន ។ រូបក្ខន្ធ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេសមាន តណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ខន្ធ ៤ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជា ប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហា ជាដើម កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្ម ប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ ដល់ឧបាទានក៏មាន ។ រូបក្ខន្ធមិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មង ខន្ធ ៤ សៅហ្មងហើយ ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង ហើយ តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មងហើយ ទាំងមិនគួរ ដល់សេចក្តីសៅហ្មងក៏មាន ។ រូបក្ខន្ធ មិនមានវិតក្កៈ មិនមានវិចារៈ ខន្ធ ៣ មិនមានវិតក្កៈ តែប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មាន