អដ្ឋកថាបញ្ញាបុច្ឆកៈ

ក្បាលទី 67 · ទំព័រ 203

បញ្ញាបុច្ឆកៈ [ ៨៤-៩៦ ] ឥឡូវនេះ ជាបញ្ញាបុច្ឆកៈ ក្នុងបញ្ញាបុច្ឆកៈនោះ បណ្ឌិត គប្បីជ្រាបថា ក្នុងការសួរបញ្ញា កាលត្រាស់សួរបញ្ញា ធម៌ទាំងអស់ដែលបាន និងមិនបានដោយន័យជាដើមថា បណ្តាខន្ធ ៥ ខន្ធជាកុសលប៉ុន្មាន ខន្ធជា អកុសលប៉ុន្មាន ខន្ធជាអព្យាក្រឹតប៉ុន្មាន ដូច្នេះ ក្នុងការវិសជ្ជនា ទ្រង់ចែកធម៌ ដែលបានបុណ្ណោះ សម្តែងដោយន័យជាដើមថា រូបក្ខន្ធោ អព្យាកតោ ប្រែថា រូបក្ខន្ធជាអព្យាក្រឹត ដូច្នេះ ។ ក្នុងទីណាទ្រង់មិនកំណត់ថា ខន្ធ ១ ឬខន្ធ ២ ទ្រង់តាំងបែបផែនដោយន័យជាដើមថា សិយា ឧប្បន្នា សិយា អនុប្បន្នា ខន្ធ ៤ កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន ដូច្នេះ ក្នុងទីនោះៗ គប្បីជ្រាបការកាន់យកខន្ធទាំង ៥ ។ ការចែកខន្ធទាំងនោះថា ជាកុសលជាដើមដ៏សេស ខ្ញុំបានពោលហើយក្នុងអដ្ឋកថា ធម្មសង្គហៈ គឺអដ្ឋសាលិនីខាងដើមនោះឯង ។ ក្នុងអារម្មណតិកៈទាំងឡាយ ខន្ធ ៤ ជាបរិត្តារម្មណៈ ដល់បុគ្គលអ្នក ត្រេកត្រអាល អ្នកអាក់អន់ អ្នកវង្វេង អ្នកសង្រួម អ្នកពិចារណា អ្នក សម្លឹងឃើញ ប្រារព្ធកាមាវចរធម៌ ៥៥ ប្រការ ជាមហគ្គតារម្មណៈ ដល់ បុគ្គលអ្នកត្រេកត្រអាល អ្នកអាក់អន់ អ្នកវង្វេង អ្នកសង្រួម អ្នកផ្តើម កំណត់ប្រារព្ធរូបាវចរ និងអរូបាវចរធម៌ ២៧ ប្រការ ជាអប្បមាណារម្មណៈ ដល់បុគ្គលដែលពិចារណាមគ្គ ផល និងព្រះនិព្វាន តែជានវត្តព្វារម្មណ៍ គឺ អារម្មណប្បញ្ញត្តិមិនបាន ក្នុងពេលពិចារណាបញ្ញត្តិ ដូច្នេះ ។ ខន្ធ ៤ នោះឯង ជាមគ្គារម្មណ៍ក្នុងពេលដែលព្រះសេក្ខៈ និងព្រះអសេក្ខៈ ពិចារណាមគ្គ ។ ជាមគ្គហេតុកៈ គឺមានមគ្គជាហេតុដោយហេតុ ដែលកើត ព្រមគ្នា ក្នុងកាលនៃមគ្គជាមគ្គាធិបតីដោយអារម្មណាធិបតិ ក្នុងពេលពិចារណាធ្វើមគ្គឲ្យធ្ងន់