អាយតនវិភង្គ អភិធម្មបិដក សុត្តន្តភាជនីយ
ក្បាលទី 67 · ទំព័រ 207
អាយតនវិភង្គ សុត្តន្តភាជនីយ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងសុត្តន្តភាជនីយ មុន ក្នុងអាយតននិទ្ទេស ដែលជាលំដាប់បន្ទាប់អំពីខន្ធវិភង្គនិទ្ទេសនោះ ទើប ត្រាស់ព្រះបាលីថា ទ្វាទសាយតនានិ ចក្ខាយតនំ រូបយតនំ អាយតនៈ ១២ គឺចក្ខាយតនៈ រូបាយតនៈ ដូច្នេះជាដើម ។ ក្នុងអាយតនៈទាំងនោះ គប្បីជ្រាបដោយន័យបាលីមុត្តកៈជាមុនសិន បណ្ឌិតគប្បីជ្រាបវិនិច្ឆ័យដោយអត្ថ ១ ដោយលក្ខណៈ ១ ដោយការមានត្រឹមបុណ្ណោះ ១ ដោយលំដាប់ ១ ដោយ សង្ខេប ១ ដោយពិស្តារ ១ ដោយភាពជាធម៌ដែលបណ្ឌិត គប្បីឃើញ ១ ដូច្នេះ ។ ក្នុងពាក្យវិនិច្ឆ័យទាំងនោះ គប្បីជ្រាបអត្ថដោយប្លែកគ្នាជាមុន ។ ចក្ខតីតិ ចក្ខុ ឈ្មោះថា ចក្ខុ ព្រោះអត្ថថា រមែងឃើញ អធិប្បាយ ថា រមែងពេញចិត្ត គឺធ្វើរូបឲ្យជាក់ច្បាស់ ។ រូបយតិតិ រូបំ ឈ្មោះថា រូប ព្រោះអត្ថថា ឲ្យប្រាកដ អធិប្បាយថា រូបកាលដល់វិការនៃវណ្ណៈ រមែងប្រកាសភាវៈដល់ហទយៈ ។