អដ្ឋកថាសុត្តន្តភាជនីយ

ក្បាលទី 67 · ទំព័រ 207

សុណាតីតិ សោតំ ឈ្មោះថា សោត ព្រោះអត្ថថា បានឮ ។ សប្បតីតិ សទ្ទោ ឈ្មោះថា សទ្ទ ព្រោះអត្ថថា ចេញទៅ គឺបន្លឺចេញ ទៅ ។ ឃាយតីតិ ឃានំ ឈ្មោះថា ឃាន ព្រោះអត្ថថា ហិត ។ គន្ធយតីតិ គន្ធោ ឈ្មោះថា គន្ធ ព្រោះអត្ថថា ស្រង់ក្លិន គឺរមែង សម្តែងលំនៅរបស់ខ្លួនឲ្យប្រាកដ ។ ជីវិតំ អវ្ញាយតីតិ ជិវ្ហា ឈ្មោះថា ជិវ្ហា ព្រោះអត្ថថា ហៅរកនូវជីវិត ។ រសន្តិ តំ សត្តាតិ រសោ ឈ្មោះថា រស ព្រោះអត្ថថា ជាទីត្រេកអរ គឺជាទីពេញចិត្តរបស់សត្វទាំងឡាយ ។ កិច្ឆិតានំ សាសវធម្មានំ អាយោតិ កាយោ ឈ្មោះថា កាយ ព្រោះ អត្ថថា ជាប្រភពកើតនៃធម៌ មានអាសវៈជាដើម ដែលបណ្ឌិតខ្ពើម ។ បទថា អាយោ គឺទីកើត ។ ផុសីយតីតិ ផោដ្ឋព្វំ ឈ្មោះថា ផោដ្ឋព្វ ព្រោះអត្ថថា ដែលកាយ រមែងពាល់ត្រូវ ។ មនតីតិ មនោ ឈ្មោះថា មន ព្រោះអត្ថថា រមែងដឹង ។ អត្តនោ លក្ខណំ ធារយន្តីតិ ធម្មា ឈ្មោះថា ធម្ម ព្រោះអត្ថថា រមែងទ្រទ្រង់នូវលក្ខណៈរបស់ខ្លួន តែបើពោលដោយអត្ថមិនប្លែកគ្នា គប្បី ជ្រាបថា ដែលឈ្មោះថា អាយតនៈ ព្រោះជាគ្រឿង-ត ១ ព្រោះការផ្សាយ ធម៌ ដែលជាប្រភពកើតនៃអាសវៈទាំងឡាយ ១ ព្រោះនាំទៅកាន់សង្សារដ៏ វែងឆ្ងាយតទៅ ១ ។ ពិតហើយ អាយតនៈទាំងឡាយ មានចក្ខុ និងរូបជាដើម ជាទីដែលធម៌ គឺចិត្ត និងចេតសិកដែលមានចក្ខុជាដើមជាទ្វារ និងមានរូបជាដើមជាអារម្មណ៍ នោះៗ ចម្រើនឡើង តាំងឡើង បន្ត ពង្រីកទៅដោយកិច្ច មានការសោយ អារម្មណ៍ជាដើមរៀងៗ ខ្លួន នេះជាពាក្យអធិប្បាយក្នុងប្រការទី ១ ។ អាយតនៈទាំងនេះ រមែងផ្សាយទៅ គឺរមែងញ៉ាំងធម៌ដែលជាប្រភពកើត ទាំងនោះឲ្យទូលំទូលាយទៅ នេះជាពាក្យអធិប្បាយប្រការទី ២ ។