អដ្ឋកថាអភិធម្មភាជនីយ

ក្បាលទី 67 · ទំព័រ 225

អភិធម្មភាជនីយ [ ៩៩-១០០ ] ព្រះមានព្រះភាគ ត្រាស់អាយតនៈទាំងឡាយ ទុកខាង ដើម ដោយភាពជាអាយតនៈជាគូៗ ថា ចក្ខាយតនំ រូបយតនំ ដូច្នេះ ជាដើម ទ្រង់បំណងឧបការៈ ដល់ព្រះយោគាវចរទាំងឡាយ ដែលចម្រើន វិបស្សនា ដោយប្រការណាក្នុងអភិធម្មភាជនីយ មិនបានត្រាស់ដោយប្រការ នោះ តែត្រាស់ដោយន័យការកំណត់អាយតនៈខាងក្នុង និងអាយតនៈខាងក្រៅ យ៉ាងនេះថា ចក្ខាយតនំ សោតាយតនំ ដូច្នេះជាដើម ។ ក្នុងនិទ្ទេសវារនៃអាយតនៈទាំងនោះ គប្បីជ្រាបថា បណ្តាអាយតនៈ ទាំងនោះ ចក្ខាយតនៈ តើដូចម្តេចជាដើម ដោយន័យដែលបានពោលខាង ដើមនោះឯង តែក្នុងពាក្យដែលត្រាស់ ក្នុងនិទ្ទេសនៃធម្មាយតនៈថា បណ្តា អាយតនៈទាំងនោះ អសង្ខតធាតុ តើដូចម្តេច ។ ការអស់រាគៈ ការអស់ ទោសៈ ការអស់មោហៈ ដូច្នេះជាដើម មានអធិប្បាយដូចតទៅ បទថា អសង្ខតា ធាតុ បានដល់ ព្រះនិព្វានដែលមានអសង្ខតៈ ជា សភាវៈ ដែលកិលេសទាំងឡាយ មានរាគៈជាដើម ដល់ព្រះនិព្វាននេះហើយ រមែងអស់ទៅ ហេតុនោះ ទើបត្រាស់ថា ការអស់រាគៈ ការអស់ទោសៈ ការអស់ មោហៈ ដូច្នេះ នេះជាពាក្យអធិប្បាយអត្ថ ដែលដូចគ្នានៃអាចារ្យ ទាំងឡាយ ក្នុងនិទ្ទេសអភិធម្មភាជនីយនេះ ។ តែអាចារ្យវិតណ្ឌវាទីពោលថា ធម្មតានិព្វានដោយចំពោះមិនមាន មាន តែនិព្វាន គឺការអស់ទៅនៃកិលេសបុណ្ណោះ ដូច្នេះ តែបើមានអ្នកសួរថា ចូរ នាំសូត្រមក ដូច្នេះ ក៏អាងជម្ពុខាទកសូត្រថា ម្នាលអាវុសោសារីបុត្ត គេ តែងនិយាយថា និព្វាន និព្វាន ម្នាលអាវុសោ ដូចម្តេចហ្ន៎ ហៅថា និព្វាន ។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ សភាវៈដែលជាទីអស់ទៅនៃរាគៈ អស់ ទៅនៃទោសៈ អស់ទៅនៃមោហៈ នេះហៅថា និព្វាន ដូច្នេះ ហើយពោល ថា ដោយសូត្រនេះគប្បីជ្រាបថា ធម្មតានិព្វានដោយចំពោះមិនមាន មានតែ ន