អភិធម្មបិដក បញ្ញាបុច្ឆកៈ
បញ្ញាបុច្ឆកៈ អាយតនៈ ១២ គឺចក្ខាយតនៈ រូបាយតនៈ ។ បេ ។ មនាយតនៈ ធម្មាយតនៈ ។ បណ្តាអាយតនៈ ១២ អាយតនៈជាកុសលបុន្មាន ជាអកុសលបុន្មាន ជាអព្យាក្រឹតបុន្មាន ។ បេ ។ ប្រកបដោយសត្រូវបុន្មាន មិនមានសត្រូវបុន្មាន ។ អាយតនៈ ១០ ជាអព្យាក្រឹត អាយតនៈ ២ ជាកុសលក៏ មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ។ អាយតនៈ ១០ មិនគប្បី ពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយ អទុក្ខមសុខវេទនាផងឡើយ មនាយតនៈ ប្រកបដោយសុខវេទនាក៏ មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ធម្មាយតនៈ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយ អទុក្ខមសុខវេទនាក៏មាន មិនគប្បីពោលថា ប្រកបដោយសុខវេទនា ផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏ មាន អាយតនៈ ១០ មិនមែនជាវិបាក ទាំងមិនមែនជាធម៌ មានវិបាកជា ប្រក្រតី អាយតនៈ ២ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន ។ អាយតនៈ ៥ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជា ប្រយោជន៍ដល់ឧបាទាន សទ្ទាយតនៈ មិនមានកម្មប្រកបដោយកិលេស មាន តណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន អាយតនៈ ៤ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជា ប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហា ជាដើម កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្ម ប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន អាយតនៈ ២ មានកម្មប្រកបដោយកិលេស មាន តណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្ម ប្រកបដោយកិល