អដ្ឋកថាបញ្ញាបុច្ឆកៈ

ក្បាលទី 67 · ទំព័រ 251

បញ្ញាបុច្ឆកៈ [ ១០១-១១៣ ] ក្នុងបញ្ញាបុច្ឆកៈ ក្នុងអាយតនវិភង្គនេះ អាយតនៈណា ដែលបាន អាយតនៈណាដែលមិនបាន ព្រះអង្គត្រាស់សួរអាយតនៈទាំងអស់ នោះហើយ ទ្រង់វិសជ្ជនាដោយអំណាចនៃអាយតនៈដែលបានបុណ្ណោះ មិនមែនតែក្នុងទីនេះបុណ្ណោះទេ ក្នុងបញ្ញាបុច្ឆកៈទាំងអស់ ក៏ន័យនេះឯង ។ ក្នុងអាយតនៈទាំងអស់ក្នុងទីនេះ គប្បីជ្រាបថា អាយតនៈ ១០ ជាអព្យាកត ដោយភាពជារូប គប្បីជ្រាបថា អាយតនៈ ២ ជាកុសលជាដើម ដូចខន្ធ ៤ ក្នុងខន្ធវិភង្គ ជាកុសលជាដើម ពិតហើយ ខន្ធ ៤ ជាធម៌មានបច្ច័យផង ជាសង្ខតៈផង តែធម្មាយតនៈ មកហើយថា ជាអបច្ច័យក៏មាន ជាអសង្ខតៈ ក៏មាន ។ ម្យ៉ាងទៀត ក្នុងអារម្មណត្តិកៈ ធម្មាយតនៈដែលជាសុខុមរូបដែល ជាអនារម្មណៈ រមែងចូលគ្នាបានជាមួយចំណែកនៃអារម្មណ៍ដែលជានវត្តព្វារម្មណៈ ( អារម្មណ៍ដែលគប្បីពោលមិនបាន ) ។ ការប្លែកគ្នាក្នុងអាយតនវិភង្គនេះ គឺធម្មាយតនៈនោះ ចូលគ្នាបាននឹងចំណែកនៃនវត្តព្វារម្មណ៍ ។ រមែងចូលគ្នាមិនបាននឹងចំណែកនៃនវត្តព្វារម្មណ៍ ព្រោះជាធម្មារម្មណ៍ដែល ពោលមិនបានដោយភាពជាបរិត្តារម្មណ៍ជាដើម ។ ពាក្យដ៏សេសដូចគ្នានោះ ឯង ។ អាយតនៈ ២ ក្នុងទីនេះក៏ដូចខន្ធ ៤ រមែងជាបរិត្តារម្មណ៍ដល់បុគ្គល ដែលត្រេកអរ ដែលអាក់អន់ ដែលវង្វេង ដែលសង្រួម ដែលពិចារណា ដែលសម្លឹងឃើញ ដែលប្រារព្ធកាមាវចរធម៌ ៥៥ ប្រការ ព្រោះហេតុនោះ ពាក្យទាំងអស់ ដូចគ្នានឹងពាក្យដែលបានពោលហើយ ក្នុងខន្ធទាំងឡាយ នោះឯង ដូច្នេះ ។ អាយតនវិភង្គ ចប់