ធាតុវិភង្គ អភិធម្មបិដក សុត្តន្តភាជនីយ
ធាតុវិភង្គ ធាតុ ៦ គឺបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ អាកាសធាតុ វិញ្ញាណធាតុ ។ បណ្តាធាតុ ៦ នោះ បឋវីធាតុ តើដូចម្តេច ។ បឋវីធាតុមាន ២ គឺឋបវីធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន ។ បណ្តាធាតុ ២ នោះ បឋវីធាតុខាងក្នុង តើដូចម្តេច ។ ធម្មជាតណាជាខាងក្នុង អាស្រ័យនូវខ្លួន រឹង ខះ មានអាការរឹង មានសភាពរឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យក បាន គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវេនោធំ ពោះវេនោតូច អាហារថ្មី អាហារចាស់ ឬក៏ធម្មជាតដទៃណាជាខាងក្នុង អាស្រ័យនូវខ្លួន រឹង ខះ មានអាការរឹង មានសភាពរឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅ កាន់យកបាន នេះហៅថា បឋវីធាតុខាងក្នុង ។ បណ្តាធាតុ ២ នោះ បឋវីធាតុខាងក្រៅ តើដូចម្តេច ។ ធម្មជាតណាជាខាងក្រៅ រឹង ខះ មាន អាការរឹង មានសភាពរឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យក បានទេ គឺដែក លោហៈ សំណបាហាំង សំណភក់ ប្រាក់ កែវមុក្តា កែវ មណី កែវពៃទូរ្យ ស័ង្ខ ថ្ម កែវប្រពាល ប្រាក់ មាស កែវក្រហម កែវ ពព្រុស ស្មៅ ឈើ ក្រួស អំបែង ផែនដី ថ្ម ភ្នំ ឬក៏ធម្មធាតុដទៃណាជា ខាងក្រៅ រឹង ខះ មានអាការរឹង មានសភាពរឹង ជាខាងក្រៅ ដែល វិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា បឋវីធាតុខាងក្រៅ ។ បឋវី- ធាតុណា ជាខាងក្នុងក្តី បឋវីធាតុណា ជាខាងក្រៅក្តី នេះហៅថា បឋវីធាតុ ព្រោះប្រមូលបំប្រួញធាតុនោះ ក្នុងទីជាមួយគ្នា ។