អភិធម្មបិដក អភិធម្មភាជនីយ

ក្បាលទី 67 · ទំព័រ 306

អភិធម្មភាជនីយ ធាតុ ១៨ គឺចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ ។ បណ្តាធាតុ ១៨ នោះ ចក្ខុធាតុ តើដូចម្តេច ។ ចក្ខុណា គឺ ប្រសាទ អាស្រ័យមហាភូត ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅ ថា ចក្ខុធាតុ ។ បណ្តាធាតុ ១៨ នោះ រូបធាតុ តើដូចម្តេច ។ រូបណា គឺ សម្បុរ និងពន្លឺ អាស្រ័យមហាភូត ៤ ។ បេ ។ ហៅថា រូបធាតុក៏បាន នេះ ហៅថា រូបធាតុ ។ បណ្តាធាតុ ១៨ នោះ ចក្ខុវិញ្ញាណធាតុ តើដូចម្តេច ។ សេចក្តីគិត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហបឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណធាតុ ដែលកើតអំពីខន្ធនោះ កើតព្រោះអាស្រ័យនូវចក្ខុផង នូវរូបទាំងឡាយផង នេះហៅថា ចក្ខុវិញ្ញាណធាតុ ។ បណ្តាធាតុ ១៨ នោះ សោតធាតុ តើដូចម្តេច ។ ត្រចៀក ណា គឺប្រសាទ អាស្រ័យមហាភូត ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា សោតធាតុ ។ បណ្តាធាតុ ១៨ នោះ សទ្ទធាតុ តើដូចម្តេច ។ សំឡេងណា មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យមហាភូតរូប ៤ ។ បេ ។ ហៅថា សទ្ទធាតុក៏បាន នេះហៅថា សទ្ទធាតុ ។ បណ្តាធាតុ ១៨ នោះ សោតវិញ្ញាណធាតុ តើដូចម្តេច ។ សេចក្តីគិត សេចក្តី ដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហបឫទ័យ ធម្មជាតដ៏ថ្លាស្អាត គឺមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ សោតវិញ្ញាណធាតុដែលកើតអំពី ខន្ធនោះ កើតព្រោះអាស្រ័យនូវត្រចៀកផង នូវសំឡេងទាំងឡាយផង នេះ ហៅថា សោតវិញ្ញាណធាតុ ។