អភិធម្មបិដក បញ្ញាបុច្ឆកៈ
បញ្ញាបុច្ឆកៈ ធាតុ ១៨ គឺចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហាវិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោវិញ្ញាណធាតុ ។ បណ្តាធាតុ ១៨ នោះ ធាតុជាកុសលបុន្មាន ជាអកុសលបុន្មាន ជាអព្យាក្រឹតបុន្មាន ។ បេ ។ ប្រកបដោយសត្រូវបុន្មាន មិនមានសត្រូវបុន្មាន ។ ធាតុ ១៦ ជាអព្យាក្រឹត ធាតុ ២ ជាកុសលក៏មាន ជាអកុសល់ក៏មាន ជាអព្យាក្រឹតក៏មាន ។ ធាតុ ១០ មិនគប្បីពោលថា ប្រកបដោយ សុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ធាតុ ៥ ប្រកបដោយអទុក្ខមសុខវេទនា កាយវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ធម្មធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគប្បី ពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយ អទុក្ខមសុខវេទនាផងក៏មាន ។ ធាតុ ១០ មិនមែនជាវិបាក ទាំងមិន មែនជាធម៌មានវិបាកជាប្រក្រតី ធាតុ ៥ ជាវិបាក មនោធាតុជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន ធាតុ ២ ជា វិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែន ជាធម៌មានវិបាកជាប្រក្រតីក៏មាន ។ ធាតុ ១០ ជាធម៌ដែលកម្មប្រកបដោយ កិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន សទ្ទធាតុ ជាធម៌មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ធាត