អដ្ឋកថាសុត្តន្តភាជនីយ

ក្បាលទី 67 · ទំព័រ 360

សច្ចវិភង្គ សុត្តន្តភាជនីយ ឧទ្ទេសវារ ឥឡូវនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងសច្ចវិភង្គ បន្ទាប់អំពីលំដាប់ នៃធាតុវិភង្គដូចតទៅ បទថា ចត្តារិ ជាពាក្យកំណត់ចំនួន ។ បទថា អរិយសច្ចានិ ជាពាក្យ សម្តែងលំអិតធម៌ដែលបានកំណត់ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងឧទ្ទេសវារ មាន ពាក្យថា ទុក្ខំ អរិយសច្ចំ ជាដើមដូចតទៅ បណ្ឌិតអ្នកដឹងច្បាស់ គប្បីជ្រាបវិនិច្ឆ័យក្នុងលំដាប់ពាក្យប្រៀន ប្រដៅដោយវិភាគ ១ ដោយវិគ្គហសព្ទ ១ ដោយប្រភេទ មានលក្ខណៈជាដើម ១ ដោយអត្ថ ១ ដោយការធ្វើឲ្យរាក់ ១ ដោយមិនខ្វះមិនលើស ១ ដោយលំដាប់ ១ ដោយកិច្ចនៃ ញាណក្នុងអរិយសច្ច ១ ដោយប្រភេទនៃធម៌ដែលឈមចុះ ខាងក្នុង ១ ដោយឧបមា ១ ដោយចតុក្កៈ ១ ដោយសុញ្ញតា ១ ដោយភាពជាធម៌តែមួយដូចគ្នានឹងខ្លួន ១ ដោយសភាគ និងវិសភាគ ១ ។ បណ្តាឧទ្ទេសទាំងនោះ ពាក្យថា ដោយវិភាគ បានដល់ អត្ថនៃអរិយសច្ច ៤ មានទុក្ខជាដើម ទ្រង់ចែកក្នុងសច្ចៈ ៤ ប្រការ ជារបស់ពិត ជា របស់មិនខុស មិនប្រែប្រួលទៅជាដទៃ ដែលកុលបុត្តអ្នកត្រាស់ដឹងទុក្ខ ជាដើមគប្បីដឹងច្បាស់ ដូចព្រះសារីបុត្តពោល ( ក្នុងខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ) ថា ទុក្ខសច្ច មានអត្ថថា បៀតបៀន មានអត្ថថា ក្តៅក្រហាយ មានអត្ថថា បច្ច័យតាក់តែង មានអត្ថថា ប្រែប្រួល មានអត្ថថា គួរកំណត់ ដឹង សមុទយសច្ច មានអត្ថថា ប្រមូលមក មានអត្ថថា ជាហេតុ មានអត្ថថា ប្រកបព្រម មានអត្ថថា កង្វល់ ។ បេ ។ និរោធសច្ច មានអត្ថថា រលាស់ ចេញ មានអត្ថថា ស្ងាត់ មានអត្ថថា មិនមានបច្ច័យប្រជុំតាក់តែង មានអត្ថថា មិនស្លាប់ ។ បេ ។ មគ្គសច្ច មានអត្ថថា ស្រោចស្រង់ មានអត្ថថា ជា ហេតុ មានអត្ថថា ឃើញ មានអត្ថថា ជាអធិបតី នេះអត្ថនៃមគ្គរបស់មគ្គ ៤ យ៉ាង ជាសភាព