អត្ថរបស់ សច្ច សព្ទ
គ្នាថា ជាអត្ថនៃសច្ចៈ ដោយប្រការដូច្នេះឯង ។ គប្បីជ្រាបវិនិច្ឆ័យដោយអត្ថ ដោយប្រការដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យ ដោយការធ្វើឲ្យរាក់ដូចម្តេច សច្ច សព្ទ ក្នុងអធិការ នេះ រមែងប្រាកដក្នុងអត្ថមិនមែនតិច ប្រាកដដូចម្តេច គឺ សច្ច សព្ទ ប្រាកដ ក្នុងវាចាសច្ចៈ ដូចក្នុងប្រយោគជាដើមថា សច្ចំ ភណេ ន កុជ្ឈេយ្យ បុគ្គល គួរពោលពាក្យពិត ១ មិនគួរក្រោធ ១ ដូច្នេះ ។ ប្រាកដក្នុងវិរតិសច្ចៈ ដូចក្នុងប្រយោគជាដើមថា សច្ចេ ឋិតា សមណ ព្រាហ្មណា ពួកសមណៈ និងព្រាហ្មណ៍ ដែលតាំងនៅក្នុងសច្ចៈ ដូច្នេះ ។ ប្រាកដក្នុងទិដ្ឋិសច្ច ដូចក្នុងប្រយោគជាដើមថា កស្មា នុ សច្ចានិ វទន្តិ នានា បវាទិយាសេ កុសលាទានា ព្រោះហេតុអ្វីហ្ន៎ បានជាសមណព្រាហ្មណ៍ទាំងឡាយ ដែលពោលលើកខ្លួនថាជាអ្នកឆ្លៀវឆ្លាស ជាអ្នកពោល តាមបំណងរបស់ខ្លួន តែងពោលសច្ចៈផ្សេងៗ គ្នា ដូច្នេះ ។ ប្រាកដក្នុងបរមសច្ច គឺព្រះនិព្វាន និងមគ្គ ដូចក្នុងប្រយោគជាដើមថា ឯកញ្ញិ សច្ចំ ន ទុតិយមត្ថិ ឯសច្ចៈនោះមានតែមួយ មិនមែនមានពីរឡើយ ដូច្នេះ ។ ប្រាកដក្នុងអរិយសច្ច ដូចក្នុងប្រយោគជាដើមថា ចតុន្នំ អរិយសច្ចានំ កតិ កុសលា បណ្តាអរិយសច្ចទាំង ៤ អរិយសច្ចជាកុសលប៉ុន្មាន ដូច្នេះ ។ ក្នុងទីនេះ សច្ច សព្ទនេះ រមែងប្រព្រឹត្តទៅក្នុងអរិយសច្ច ។ គប្បីជ្រាប វិនិច្ឆ័យដោយការធ្វើឲ្យរាក់ក្នុងអរិយសច្ចនេះ ដោយប្រការដូច្នេះ ។ ក្នុងពាក្យថា ដោយមិនខ្វះ មិនលើសនេះ បើមានពាក្យសួរថា ព្រោះ ហេតុអ្វី ទើបព្រះមានព្រះភាគ ត្រាស់អរិយសច្ច ៤ បុណ្ណោះ មិនខ្វះមិន លើស ឆ្លើយថា ព្រោះមិនមានសច្ចៈដទៃនឹងនាំចេញ ( ដក ) មាតិកាណាមួយ ក៏មិនបាន ។ ពិតហើយ សច្ចៈដទៃក្រៃលែងជាងសច្ចៈ ៤ ឬបណ្តា សច្