ទុក្ខសច្ចនិទ្ទេស
អធិប្បាយ ជាតិ ឥឡូវនេះ ព្រះមានព្រះភាគដើម្បីទ្រង់ចែកសច្ចៈ ៤ មានទុក្ខជា ដើម ដែលទ្រង់លើកឡើងសម្តែងដោយសង្ខេប ទើបផ្តើមនិទ្ទេសវារនេះ ថា តត្ថ កតមំ ទុក្ខំ អរិយសច្ចំ ជាតិបិ ទុក្ខា ដូច្នេះជាដើម ក្នុងនិទ្ទេស នៃទុក្ខអរិយសច្ចនេះ បណ្ឌិតគប្បីជ្រាបជាតិ គប្បីជ្រាបអត្ថនៃជាតិជាទុក្ខ គប្បីជ្រាបជរា គប្បីជ្រាបអត្ថនៃជរាជាទុក្ខ គប្បីជ្រាបមរណៈ គប្បីជ្រាប អត្ថនៃមរណៈជាទុក្ខ គប្បីជ្រាបសោក គប្បីជ្រាបអត្ថនៃសោកជាទុក្ខ គប្បី ជ្រាបបរិទេវៈ គប្បីជ្រាបអត្ថនៃបរិទេវៈជាទុក្ខ គប្បីជ្រាបទុក្ខ គប្បីជ្រាបអត្ថនៃ ទុក្ខជាទុក្ខ គប្បីជ្រាបទោមនស្ស គប្បីជ្រាបអត្ថនៃទោមនស្សជាទុក្ខ គប្បី ជ្រាបឧបាយាស គប្បីជ្រាបអត្ថនៃឧបាយាសជាទុក្ខ គប្បីជ្រាបអប្បិយសម្បយោគ គប្បីជ្រាបអត្ថអប្បិយសម្បយោគជាទុក្ខ គប្បីជ្រាបបិយវិប្បយោគ គប្បីជ្រាបអត្ថបិយវិប្បយោគជាទុក្ខ គប្បីជ្រាបឥច្ឆា គឺសេចក្តីប្រាថ្នា គប្បី ជ្រាបអត្ថនៃសេចក្តីប្រាថ្នាជាទុក្ខ គប្បីជ្រាបខន្ធ គប្បីជ្រាបអត្ថនៃខន្ធជាទុក្ខ នេះជាមាតិកា ដើម្បីជាប្រយោជន៍ក្នុងការពោលទុក្ខអរិយសច្ច ក្នុងនិទ្ទេសវារ នេះ ។ ពិតហើយ ឈ្មោះថា ទុក្ខ មានប្រការផ្សេងៗ ជាអនេក គឺទុក្ខទុក្ខ ទុក្ខ ព្រោះអត់ធន់បានដោយលំបាក ១ វិបរិណាមទុក្ខ ទុក្ខព្រោះប្រែប្រួល ១ សង្ខារទុក្ខ ទុក្ខព្រោះសង្ខារ ១ បដិច្ឆន្នទុក្ខ ទុក្ខព្រោះបិទបាំង ១ អប្បដិច្ឆន្ន- ទុក្ខ ទុក្ខមិនបិទបាំង ១ បរិយាយទុក្ខ ទុក្ខដោយអម ១ និប្បរិយាយទុក្ខ ទុក្ខដោយត្រង់ ១ ។ បណ្តាទុក្ខទាំងនោះ ទុក្ខវេទនា ដែលប្រព្រឹត្តទៅតាមផ្លូវកាយ និងចិត្ត ឈ្មោះថា ទុក្ខទុក្ខ ព្រោះជាទុក្ខទាំងដោយសភាវៈ និងដោយឈ្មោះ ។ សុ