សមុទយសច្ចនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងសមុទយសច្ចនិទ្ទេសដូចតទៅ បទថា យាយំ តណ្ហា កាត់បទជា យា អយំ តណ្ហា ។ បទថា បៀនព្ភវិកា មានវិគ្គហៈថា ហេតុធ្វើនូវភពថ្មី ឈ្មោះថា បុនព្ភវ ហេតុធ្វើ នូវភពថ្មី ជាប្រក្រតីរបស់តណ្ហានោះមាន ព្រោះហេតុនោះ ទើបតណ្ហានោះ ឈ្មោះថា បៀនព្ភវោ គឺជាហេតុកើតក្នុងភពថ្មី ម្យ៉ាងទៀត តណ្ហាណា រមែងឲ្យនូវភពថ្មី រមែងប្រព្រឹត្តទៅព្រម ដើម្បីភពថ្មី រមែងឲ្យកើតក្នុងភព រឿយៗ ព្រោះហេតុនោះ ទើបតណ្ហានោះ ឈ្មោះថា បៀនព្ភវោ ។ ម្យ៉ាងទៀត តណ្ហានោះ ជាធម្មជាតឲ្យនូវភពថ្មីក៏មាន មិនឲ្យភពថ្មីក៏មាន ប្រព្រឹត្ត ទៅដើម្បីភពថ្មីក៏មាន មិនប្រព្រឹត្តទៅដើម្បីភពថ្មីក៏មាន គ្រាន់តែឲ្យឧបធិក្នុង កាលតណ្ហានោះ ឲ្យបដិសន្ធិហើយក៏មាន តណ្ហានោះ កាលឲ្យនូវភពថ្មីក្តី មិនឲ្យក្តី ប្រព្រឹត្តទៅដើម្បីភពថ្មីក្តី មិនប្រព្រឹត្តទៅដើម្បីភពថ្មីក្តី ឲ្យនូវឧបធិ ក្នុងកាលតណ្ហាឲ្យបដិសន្ធិហើយក្តី បានឈ្មោះថា បៀនព្ភវិកា ដូចគ្នា ។ ដែលឈ្មោះថា នន្ទិរាគសហគតា ព្រោះអត្ថថា ទៅព្រមជាមួយនន្ទិរាគៈ ពោល គឺសេចក្តីត្រេកអរក្រៃលែង មានពាក្យអធិប្បាយថា ទៅកាន់ ភាពតែមួយដោយអត្ថជាមួយនន្ទិរាគៈនោះឯង ។ បទថា តត្រតត្រា ភិនន្ទិនី បានដល់ ភាពជាអត្តា មាននៅក្នុងទីណាមួយ ក៏មានការត្រេកអរក្រៃលែង ក្នុងទីនោះៗ ឬថា មានការត្រេកអរក្នុងអារម្មណ៍ មានរូបជាដើមនោះៗ អធិប្បាយថា មានសេចក្តីត្រេកអរក្នុងរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ ។ សព្ទថា សេយ្យថីទំ ជានិបាត អត្ថនៃសព្ទថា សេយ្យថីទំ នោះថា បើ មានពាក្យសួរថា តណ្ហានោះ ដូចម្តេច ។ បទថា កាមតណ្ហា មានវិគ្គហៈថា តណ្ហាក្នុងកាម ឈ្មោះថា កាមតណ្ហា ។ ពាក្យថា កាមតណ្ហា នេះ ជាឈ