និរោធសច្ចនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងនិរោធសច្ចនិទ្ទេសដូចតទៅក្នុង បទថា យោ តស្សាយេវ តណ្ញាយ សេចក្តីថា កាលព្រះមាន ព្រះភាគគួរត្រាស់ថា យោ តស្សេវ ទុក្ខស្ស តែព្រោះទុក្ខរលត់ទៅ ព្រោះ ការរលត់សមុទយៈ មិនមែនរលត់ដោយប្រការដទៃ ដូចព្រះតម្រាស់ថា កាលបើឫសឈើមិនមានសេចក្តីអន្តរាយ នៅមាំមួនទេ ដើមឈើ ទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន មាន ឧបមាដូចម្តេចមិញ កាលបើតណ្ញានុសយ បុគ្គលកម្ចាត់មិន ទាន់បានហើយ ទុក្ខ ( មានជាតិទុក្ខជាដើម ) នេះ ក៏តែង កើតរឿយៗ មានឧបមេយ្យដូច្នោះឯង ដូច្នេះ ។ ហេតុនោះ កាលទ្រង់សម្តែងការរម្លត់ទុក្ខនោះ ទើបត្រាស់ទុក្ខយ៉ាងនេះ ដើម្បីទ្រង់សម្តែងដោយការរម្លត់សមុទយៈ ។ ពិតហើយ ព្រះតថាគតទាំងឡាយ ទ្រង់ប្រព្រឹត្តប្រៀបដូចសីហរាជ ព្រះតថាគតទាំងឡាយ កាលទ្រង់ រម្លត់ទុក្ខ និងកាលទ្រង់សម្តែងការរម្លត់ទុក្ខ រមែងបដិបត្តិក្នុងហេតុមិនមែន ក្នុងផល តែពួកតិរ្ថិយ មានការប្រព្រឹត្តប្រៀបដូចសុនខ ពួកជនទាំងនោះ កាល រម្លត់ទុក្ខក្តី កាលនឹងសម្តែងការរម្លត់ទុក្ខក្តី រមែងបដិបត្តិក្នុងផល ដោយ ប្រកបការព្យាយាមក្នុងការធ្វើខ្លួនឲ្យលំបាក ( អត្តកិលមថានុយោគ ) និង ដោយការសម្តែងការប្រកបសេចក្តីព្យាយាម ក្នុងការធ្វើខ្លួនឲ្យលំបាកនោះឯង មិនបដិបត្តិក្នុងហេតុ ព្រោះហេតុនោះ ព្រះសាស្តា ដែលបដិបត្តិក្នុងហេតុ ព្រោះទ្រង់ប្រព្រឹត្តដូចសីហៈ ទើបត្រាស់ពាក្យជាដើមថា យោ តស្សាយេវ ដូច្នេះ ។ ក្នុងព្រះបាលីនោះ បទថា តស្សាយេវ បានដល់ នៃតណ្ហានោះឯង ដែលទ្រង់បានប្រកាសខាងដើម ដោយអំណាចនៃការកើត និងការតាំងមាំ ។ ក្នុងបទថា អសេសវិរាគនិរោធោ ជាដើម បទទាំងអស់នេះជាវេវចនៈនៃ ព្រះនិព្វាន ព្រោះអាស្រ័យព្រះនិព្វាន ។ តណ្ហាដ