អភិធម្មបិដក អភិធម្មភាជនីយ

ក្បាលទី 67 · ទំព័រ 445

អភិធម្មភាជនីយ សច្ចៈ ៤ គឺទុក្ខ ១ ទុក្ខសមុទ័យ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធគាមិនីបដិបទា ១ ។ បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខសមុទ័យ តើដូចម្តេច ។ តណ្ហានេ ះហៅថា ទុក្ខសមុទ័យ ។ បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខ តើដូចម្តេច ។ ពួកកិលេស ដ៏សេសក្តី ពួកអកុសលធម៌ដ៏សេសក្តី ពួកកុសលមូលទាំង ៣ ប្រព្រឹត្តទៅជា មួយនឹងអាសវៈក្តី ពួកកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈដ៏សេសក្តី ពួកវិបាកនៃកុសលធម៌ និងអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅជាមួយនឹង អាសវៈក្តី ទាំងពួកធម៌ណាដែលជាកិរិយាមិនមែនកុសល មិនមែនអកុសល មិនមែនកម្មវិបាកក្តី រូបទាំងអស់ក្តី នេះហៅថា ទុក្ខ ។ បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធ តើដូចម្តេច ។ ការលះបង់ តណ្ហា នេះហៅថា ទុក្ខនិរោធ ។ បណ្តាសច្ចៈទាំង ៤ នោះ ទុក្ខនិរោធគាមិនីបដិបទា តើដូចម្តេច ។ សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជាទីស្រោចស្រង់ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់ទិដ្ឋិទាំងឡាយ ដើម្បីដល់ នូវបឋមភូមិ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ ក៏បានដល់នូវបឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា សម័យនោះ មគ្គមានអង្គ ៨ គឺសម្មាទិដ្ឋិ ។ បេ ។ សម្មាសមាធិក៏កើតមាន ។ បណ្តាមគ្គមានអង្គ ៨ នោះ សម្មាទិដ្ឋិតើ ដូចម្តេច ។ បញ្ញា ការដឹងច្បាស់ ។ បេ ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ ធម្មវិចយសម្ពោជ្ឈង្គជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ ។ បណ្តាមគ្គមានអង្គ ៨ នោះ សម្មាសង្កប្បៈ តើដូចម្តេច ។ សេចក្តីត្រិះរិះ សេចក្តីត្រិះរិះផ្សេងៗ ។ បេ ។ សេចក្តីត្រិះរិះត្រូវ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសង្កប្បៈ ។