អភិធម្មបិដក បញ្ញាបុច្ឆកៈ

ក្បាលទី 67 · ទំព័រ 461

បញ្ញាបុច្ឆកៈ អរិយសច្ច ៤ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ បណ្តា អរិយសច្ចទាំង ៤ អរិយសច្ចជាកុសលប៉ុន្មាន ជាអកុសលបុន្មាន ជា អព្យាក្រឹតបុន្មាន ។ បេ ។ ប្រកបដោយសត្រូវប៉ុន្មាន មិនមានសត្រូវបុន្មាន ។ សមុទយសច្ចជាអកុសល មគ្គសច្ចជាកុសល និរោធសច្ចជា អព្យាក្រឹត ទុក្ខសច្ច ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏ មាន ។ សច្ចៈ ២ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន និរោធសច្ចមិនគួរពោលថា ប្រកបដោយសុខវេទនាផង ថា ប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ទុក្ខសច្ច ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយ អទុក្ខមសុខវេទនាក៏មាន ។ មិនគួរពោលថា ប្រកបដោយសុខវេទនា ផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏ មាន ។ សច្ចៈ ២ មានវិបាកធម៌ជាប្រក្រតី និរោធសច្ច មិនមែនជាវិបាក ទាំង មិនមែនមានវិបាកធម៌ជាប្រក្រតី ទុក្ខសច្ច ជាវិបាកក៏មាន មានវិបាកជាប្រក្រតី ក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ។ សមុទយសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេសមាន តណ្ហាជាដើមមិន បានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ ជាធម៌ដែល កម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនបានកាន់យកហើយ ទាំងមិន ជាប្រយោជន៍ដល់ឧបាទាន ទុក្ខសច្ច ជាធម៌ដែលកម្មប្រកបដោយកិលេសមាន តណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាធម៌ ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនបានកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ។