ឥ្រន្ទិយវិភង្គ អភិធម្មបិដក អភិធម្មភាជនីយ
ឥន្ទ្រិយវិភង្គ ឥន្ទ្រិយ ២២ គឺចក្ខ្រុន្ទិយ ( ឥន្ទ្រិយ គឺភ្នែក ) សោត្រិន្ទិយ ( ឥន្ទ្រិយ គឺត្រចៀក ) ឃាន្រិន្ទិយ ( ឥន្ទ្រិយ គឺច្រមុះ ) ជិវ្ញ្រិន្ទិយ ( ឥន្ទ្រិយ គឺអណ្តាត ) កាយ្រិន្ទិយ ( ឥន្ទ្រិយ គឺកាយ ) មនិន្ទ្រិយ ( ឥន្ទ្រិយ គឺចិត្ត ) ឥត្ថ្រិន្ទិយ ( ឥន្ទ្រិយ គឺភេទស្រី ) បុរិស្រិន្ទិយ ( ឥន្ទ្រិយ គឺភេទប្រុស ) ជីវិត្រិន្ទិយ ( ឥន្ទ្រិយ គឺជីវិត ) សុខ្រិន្ទិយ ( ឥន្ទ្រិយ គឺសុខ ) ទុក្ខ្រិន្ទិយ ( ឥន្ទ្រិយ គឺទុក្ខ ) សោមនស្សិន្ទ្រិយ ( ឥន្ទ្រិយ គឺសោមនស្ស ) ទោមនស្ស្រិន្ទិយ ( ឥន្ទ្រិយ គឺទោមនស្ស ) ឧបេក្ខ្រិន្ទិយ ( ឥន្ទ្រិយ គឺឧបេក្ខា ) សទិ្ធន្ទ្រិយ ( ឥន្ទ្រិយ គឺសទ្ធា ) វីរិយ្រិន្ទិយ ( ឥន្ទ្រិយ គឺវីរិយៈ ) សតិន្ទ្រិយ ( ឥន្ទ្រិយ គឺសតិ ) សមាធ្រិន្ទិយ ( ឥន្ទ្រិយ គឺសមាធិ ) បញ្ញ្រិន្ទិយ ( ឥន្ទ្រិយ គឺបញ្ញា ) អនញ្ញតញ្ញស្សាមីតិន្ទ្រិយ អញ្ញិន្ទ្រិយ អញ្ញាតាវិន្ទ្រិយ ។ បណ្តាឥន្ទ្រិយទាំងនោះ ចក្ខុន្ទ្រិយ តើដូចម្តេច ។ ចក្ខុណា គឺ ប្រសាទអាស្រ័យមហាភូតទាំង ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះ ហៅថា ចក្ខុន្ទ្រិយ ។ បណ្តាឥន្ទ្រិយទាំងនោះ សោត្រិន្ទិយ ។ បេ ។ ឃានិន្ទ្រិយ ។ បេ ។ ជិវ្ញ្រិន្ទិយ ។ បេ ។ កាយ្រិន្ទិយ តើដូចម្តេច ។ កាយណា គឺ ប្រសាទអាស្រ័យមហាភូតទាំង ៤ ។ បេ ។ ហៅថា ស្រុកទំនេរក៏បាន នេះ ហៅថា កាយ្រិន្ទិយ ។ បណ្តាឥន្ទ្រិយទាំងនោះ មនិន្ទ្រិយ តើដូចម្តេច ។ មនិន្ទ្រិយ មានប្រការមួយដ៏សម្បយុត្តដោយផស្សៈ ។ បេ ។ មនិន្ទ្រិយ មាន ច្រើនប្រការយ៉ាងនេះឯង នេះហៅថា មនិន្ទ្រិយ ។