អភិធម្មបិដក បញ្ញាបុច្ឆកៈ

ក្បាលទី 67 · ទំព័រ 495

បញ្ញាបុច្ឆកៈ ឥន្ទ្រិយ ២២ គឺចក្ខ្រុន្ទិយ សោត្រិន្ទិយ ឃាន្រិន្ទិយ ជិវ្ញ្រិន្ទិយ កាយ្រិន្ទិយ មនិន្ទ្រិយ ឥត្ថ្រិន្ទិយ បុរិស្រិន្ទិយ ជីវិត្រិន្ទិយ សុខ្រិន្ទិយ ទុក្ខ្រិន្ទិយ សោមនស្សិន្ទ្រិយ ទោមនស្ស្រិន្ទិយ ឧបេក្ខិន្ទ្រិយ សទ្ធ្រិន្ទិយ វីរិយ្រិន្ទិយ សតិន្ទ្រិយ សមាធ្រិន្ទិយ បញ្ញ្រិន្ទិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ អញ្ញិន្ទ្រិយ អញ្ញាតាវិន្ទ្រិយ ។ បណ្តាឥន្ទ្រិយ ២២ ឥន្ទ្រិយជាកុសលបុន្មាន ជាអកុសល់បុន្មាន ជាអព្យាក្រឹតបុន្មាន ។ បេ ។ ប្រកបដោយសត្រូវបុន្មាន មិនមាន សត្រូវបុន្មាន ។ ឥន្ទ្រិយ ១០ ជាអព្យាក្រឹត ទោមនស្សិន្ទ្រិយ ជាអកុសល អនញ្ញតញ្ញស្សាមីតិន្ទ្រិយជាកុសល ឥន្ទ្រិយ ៤ ជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន ឥន្ទ្រិយ ៦ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹត ក៏មាន ។ ឥន្ទ្រិយ ១២ មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថា ប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ឥន្ទ្រិយ ៦ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ឥន្ទ្រិយ ៣ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជីវិត្រិន្ទិយប្រកបដោយសុខវេទនាក៏ មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន ។ ឥន្ទ្រិយ ៧ មិនមែនវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ឥន្ទ្រិយ ៣ ជាវិបាក ឥន្ទ្រិយ ២ មានវិបាក ធម៌ជាប្រក្រតី អញ្ញ្រិន្ទិយជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន ឥន្ទ្រិយ ៩ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែន