អដ្ឋកថាបញ្ញាបុច្ឆកៈ
បញ្ញាបុច្ឆកៈ [ ២៤២-២៥៤ ] ក្នុងបញ្ញាបុច្ឆកៈ គប្បីជ្រាបការចែកឥន្ទ្រិយទាំងអស់ថា ជាកុសលជាដើម ដោយទំនងរបស់ន័យក្នុងព្រះបាលីនោះឯង ។ ក្នុងអារម្មណត្តិកៈទាំងឡាយ បទថា សត្ត្រិន្ទិយា អនារម្មណា នោះ ត្រាស់សំដៅយកចក្ខុន្ទ្រិយ សោត្រិន្ទិយ ឃាន្រិន្ទិយ ជិវ្ញ្រិន្ទិយ កាយ្រិន្ទិយ ឥត្ថ្រិន្ទិយ និងបុរិស្រិន្ទិយ ។ តែជីវិត្រិន្ទិយមិនមកក្នុងឋានៈនេះឡើយ ព្រោះ លាយឡំដោយអរូប ។ បទថា ទ្វ្រិន្ទិយា បានដល់ ឥន្ទ្រិយ ២ ពាក្យនេះ ទ្រង់ត្រាស់សំដៅយក ឥន្ទ្រិយ ២ គឺសុខ្រិន្ទិយ និងទុក្ខ្រិន្ទិយ ព្រោះឥន្ទ្រិយ ២ នោះ ជាបរិត្តារម្មណ៍ ដោយចំណែក ១ ។ បទថា ទោមនស្ស្រិន្ទិយំ សិយា បរិត្តារម្មណំ សិយា មហគ្គតារម្មណំ សេចក្តីថា ក្នុងពេលប្រារព្ធកាមាវចរធម៌ប្រព្រឹត្តទៅ ក៏ជា បរិត្តារម្មណ៍ តែក្នុងវេលាដែលប្រារព្ធរូបាវចរ អរូបាវចរ ប្រព្រឹត្តទៅ ក៏ជា មហគ្គតារម្មណ៍ និងក្នុងពេលដែលប្រារព្ធបញ្ញត្តិប្រព្រឹត្តទៅ ក៏ជានវត្តព្វារម្មណ៍ ។ បទថា នវ្រិន្ទិយា សិយា បរិត្តារម្មណា នេះ ព្រះមានព្រះភាគត្រាស់ សំដៅយកមន្រិន្ទិយ ជីវិត្រិន្ទិយ សោមនស្ស្រិន្ទិយ ឧបេក្ខិន្ទ្រិយ និងឥន្ទ្រិយ ពួក ៥ មានសទ្ធ្រិន្ទិយជាដើម ។ ពិតហើយ ជីវិត្រិន្ទិយ សូម្បីសង្គ្រោះក្នុង រូបធម៌ដែលមិនមានអារម្មណ៍ ព្រោះលាយឡំដោយរូប ក៏សង្គ្រោះក្នុងចំណែក ដែលពោលហើយថា សិយា ដោយចំណែកនៃអរូប ។ បទថា ចត្តារិ ឥន្ទ្រិយានិ បានដល់ សុខ្រិន្ទិយ ទុក្ខ្រិន្ទិយ ទោមនស្ស្រិន្ទិយ និងអញ្ញាតាវិន្ទ្រិយ ព្រោះឥន្ទ្រិយទាំងនោះ មិនសង្គ្រោះចូលក្នុង មគ្គារម្មណត្តិកៈ ។ បទថា មគ្គហេតុកំ នេះ ទ្រង់ត្រាស់សំដៅយកហេតុដែលជាសហជាតក ្នុងពេលដែលវីរិយៈ ឬវិមង្សា ជ