បច្ចយាការវិភង្គ អភិធម្មបិដក បច្ចយាការវិភង្គ

ក្បាលទី 68 · ទំព័រ 2

បច្ចយាការវិភង្គ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូប កើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈ កើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈ កើតមាន ព្រោះ សឡាយតនៈជាបច្ច័យ វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហា កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទាន កើតមាន ព្រោះតណ្ហាជាបច្ច័យ ភព កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិ កើតមាន ព្រោះភពជាបច្ច័យ ជរាម រណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាស កើតមាន ព្រោះ ជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយ អាការយ៉ាងនេះឯង ។ បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច ។ ការមិនដឹង ក្នុងទុក្ខ ការមិនដឹងក្នុងហេតុជាទីកើតឡើងនៃទុក្ខ ការមិនដឹងក្នុងធម៌ជាទី រលត់ទៅនៃទុក្ខ ការមិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ នេះ ហៅថា អវិជ្ជា ។ បណ្តាបច្ចយាការទាំងនោះ សង្ខារទាំងឡាយ កើតមាន ព្រោះ អវិជ្ជាជាបច្ច័យ តើដូចម្តេច ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អានេញ្ជាភិ- សង្ខារ កាយសង្ខារ វចីសង្ខារ ចិត្តសង្ខារ ។ បណ្តាសង្ខារទាំងនោះ បុញ្ញាភិសង្ខារ តើដូចម្តេច ។ ចេតនាជាកុសល ជាកាមាវចរ និងរូបាវចរ ដែល សម្រេចដោយទាន សម្រេចដោយសីល សម្រេចដោយភាវនា នេះហៅថា បុញ្ញាភិសង្ខារ ។ បណ្តាសង្ខារទាំងនោះ អបុញ្ញាភិសង្ខារ តើដូចម្តេច ។ ចេតនា ជាអកុសល ជាកាមាវចរ នេះហៅថា អបុញ្ញាភិសង្ខារ ។ បណ្តាសង្ខារទាំងនោះ អានេញ្ជាភិសង្ខារ តើដូចម្តេច ។ ចេតនាជាកុសល ជាអរូបាវចរ នេះ ហៅថា អានេញ្ជាភិសង្ខារ ។ បណ្តាសង្ខារទាំងនោះ កាយសង្ខារ តើដូចម្តេច ។ កាយសព្ចោតនា ឈ្មោះថា កាយសង្ខារ វចីសព្ចោតនា ឈ្មោះថា វចីសង្ខារ មន