អដ្ឋកថាបដិច្ចសមុប្បាទវិភង្គ
បដិច្ចសមុប្បាទវិភង្គ ៣ សុត្តន្តភាជនីយ ឧទ្ទេសវារ [ ១-១៩ ] ឥឡូវនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងបដិច្ចសមុប្បាទវិភង្គ ក្នុង លំដាប់បន្ទាប់អំពីឥន្ទ្រិយវិភង្គតទៅ ព្រះបាលីតន្តិ ( បែបផែន ) នេះ ដែលព្រះមានព្រះភាគ ទ្រង់ចាត់តាំង ដោយន័យជាដើមថា អវិជ្ជាបច្ចយា សង្ខារា ដូច្នេះ ដែលកុលបុត្រអ្នកធ្វើ កិច្ចពណ៌នាអត្ថនៃព្រះបាលីតន្តិនោះ គួរចូលទៅកាន់ទីប្រជុំនៃពុទ្ធសាវ័ក ដែល ជាវិភជ្ជវាទី គប្បីជាអ្នកមិនពោលលើកទោសអាចារ្យ មិនលម្ហៀងទៅកាន់លទ្ធិ របស់ខ្លួន មិនខ្វល់ខ្វាយក្នុងលទ្ធិដទៃ មិនបដិសេធព្រះសូត្រ អនុលោមតាម ព្រះវិន័យ ពិនិត្យមើលមហាបទេស សម្តែងធម៌ គឺបដិច្ចសមុប្បាទ រួបរួមអត្ថ និងប្តូរសេចក្តីនោះឯង សម្តែងដោយបរិយាយដទៃបានទៀត ទើបគួរធ្វើ កិច្ចពណ៌នាអត្ថនៃព្រះបាលីតន្តិ ។ ម្យ៉ាងវិញទៀត កិច្ចពណ៌នាអត្ថនៃ បដិច្ចសមុប្បាទ សូម្បីដោយប្រក្រតី ក៏ជារឿងដែលធ្វើបានដោយលំបាក ដូចបោរាណាចារ្យទាំងឡាយពោលថា ធម៌ ៤ យ៉ាង គឺសច្ចៈ ១ សត្តប្បញ្ញត្តិ ១ បដិសន្ធិ ១ បច្ចយាការ ១ ជាធម៌ដែលឃើញបានដោយក្រ និងសម្តែងបានដោយក្រ ដូច្នេះ ។ ព្រោះហេតុនោះ កិច្ចពណ៌នាអត្ថនៃបដិច្ចសមុប្បាទ ទើបធ្វើមិនបាន ដោយងាយ វៀរតែលោកអ្នកដែលសម្រេចបរិយត្តិ និងសម្រេចមគ្គផល ទាំងឡាយហើយបុណ្ណោះ ។ ខ្ញុំ ( ពុទ្ធឃោសាចារ្យ ) ពិចារណាហើយ បំណងនឹងពោល ពណ៌នាបច្ចយាការក្នុងថ្ងៃនេះ តែមិនទាន់បានទីពឹង ដូចឈានចុះ កាន់សាគរ តែព្រោះព្រះសាសនា គឺបាលីបដិច្ចសមុប្បាទនេះ ប្រដាប់ដោយន័យរបស់ទេសនាផ្សេងៗ និងគន្លងនៃការរចនារបស់ បុព្វាចារ្យ គឺអដ្ឋកថាបុរាណ ក៏នៅប្រព្រឹត្តទៅមិនដាច់ខ្សែ ហេតុ នោះ ខ្ញុំអាស្រ័យសេចក្តីទាំងពីរនោះ ផ្តើមពណ៌នាអត្