ផស្សនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃសឡាយតនៈ ជាបច្ច័យដល់ ផស្សៈដូចតទៅ ពោលដោយសង្ខេប ផស្សៈមាន ៦ យ៉ាងបុណ្ណោះ មាន ចក្ខុសម្ផស្សជាដើម ពោលដោយពិស្តារ ផស្សៈទាំងនោះ ក៏មាន ៣២ យ៉ាង ដូចគ្នានឹងវិញ្ញាណ ។ ពិតហើយ ដោយសង្ខេប ផស្សៈមាន ៦ យ៉ាងបុណ្ណោះ មានពាក្យ ជាដើមថា ចក្ខុសម្ផស្សោ ដូច្នេះ មកហើយក្នុងបាលី ។ តែដោយពិស្តារ ផស្សៈទាំងអស់ មាន ៣២ ដូចវិញ្ញាណដែលពោលព្រោះសង្ខារជាបច្ច័យ យ៉ាងនេះ គឺផស្សៈទាំងឡាយ មានចក្ខុសម្ផស្សជាដើម ដែលជាកុសលវិបាក ៥ ដែលជាអកុសលវិបាក ៥ ព្រោះហេតុនោះ ទើបរួមជា ១០ ផស្សៈ ដ៏សេស ២២ បានដល់ ផស្សៈដែលសម្បយុត្តដោយវិបាកវិញ្ញាណដែល ជាលោកិយ ២២ ។ ក្នុងសឡាយតនៈជាបច្ច័យដល់ផស្សៈទាំង ៣២ នោះ គប្បីជ្រាប វិនិច្ឆ័យដូចតទៅ បណ្ឌិតទាំងឡាយ រមែងប្រាថ្នាអាយតនៈខាងក្នុង មាន ចក្ខាយតនៈជាដើម មួយអន្លើដោយអាយតនៈទី ៦ មួយអន្លើ ដោយអាយតនៈខាងក្រៅ ៦ ថា ឈ្មោះថា សឡាយតនៈ ។ ក្នុងព្រះបាលីថា សឡាយតនៈជាបច្ច័យដល់ផស្សៈនោះ មាន អធិប្បាយថា បណ្ឌិតពួកណា រមែងសម្តែងបច្ច័យ និងបច្ចយុប្បន្ន ( ធម៌ ដែលកើតព្រោះបច្ច័យ ) ដែលទាក់ទងដោយសន្តតិមួយបុណ្ណោះថា នេះជា កថាសម្តែងការប្រព្រឹត្តទៅនៃឧបាទិន្នកសង្ខារ បណ្ឌិតទាំងនោះ រមែងប្រាថ្នា អាយតនៈខាងក្នុង ៦ មានចក្ខាយតនៈជាដើម និងអាយតនៈទី ៦ ថា ឈ្មោះថា សឡាយតនៈ ព្រោះធ្វើសរូបឯកសេសន័យដោយឯកទេសថា អាយតនៈទី ៦ ក្នុងអរូបភព និងអាយតនៈ ៦ ដោយរួមទាំងអស់ក្នុងទីដទៃ ជាបច្ច័យដល់ផស្សៈ ដោយទំនងនៃព្រះបាលីថា ផស្សៈកើតមាន ព្រោះ អាយតនៈទី ៦ ជាបច្ច័យ ដូច្នេះ ពិតហើយ អាយតនៈនោះ ព្រោះធ្វើបទ ទាំងនេះ ឲ្យជាឯកសេសសមាសថា អាយតនៈទី ៦ ផង សឡាយតនៈផង រមែងដល់នូវការរាប់ថា សឡា