ឧបាទាននិទ្ទេស
គប្បីជ្រាបវិនិច្ច័យក្នុងនិទ្ទេសនៃតណ្ហាជាបច្ច័យដល់ឧបាទាន ដូចតទៅ បណ្ឌិតគប្បីចង្អុលបង្ញាញឧបាទាន ៤ បុណ្ណោះ ដោយចែកដោយអត្ថ ដោយសង្ខេប និងដោយពិស្តារនៃធម៌ និងដោយលំដាប់ ។ ពិតហើយ ក្នុងព្រះបាលី ទ្រង់លើកឧបាទាន ៤ ឡើង ដោយព្រះ តម្រាស់ថា ពាក្យថា ឧបាទាន បានដល់ កាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន អត្តវាទុបាទាន ។ ការចែកដោយអត្ថនៃឧបាទាន ៤ នោះ មានដូចតទៅ ធម៌ដែលឈ្មោះថា កាមុបាទាន ព្រោះអត្ថថា ប្រកាន់មាំនូវកាម ពោលគឺ វត្ថុកាម ម្យ៉ាងទៀត កាមនោះផង ជាឧបាទានផង ព្រោះហេតុនោះ ទើប ឈ្មោះថា កាមុបាទាន ។ ពាក្យថា ឧបាទាន បានដល់ ការប្រកាន់មាំ ព្រោះ ឧប សព្ទ ក្នុង ពាក្យថា ឧបទាន នេះ មានអត្ថថា មាំ ដូចក្នុងសព្ទជាដើមថា ឧបយាស ការចង្អៀតចង្អល់ចិត្តខ្លាំង ឧបកដ្ឋ ពេលវេលាខិតចូលមកជិតណាស់ហើយ ជាដើម ម្យ៉ាងទៀត ទិដ្ឋិនោះផង ជាឧបាទានផង ទើបឈ្មោះថា ទិដ្ឋុបទាន ។ ម្យ៉ាងទៀត ដែលឈ្មោះថា ទិដ្ឋុបាទាន ព្រោះអត្ថថា ប្រកាន់មាំនូវទិដ្ឋិ ។ ព្រោះទិដ្ឋិក្រោយ រមែងប្រកាន់មាំក្នុងទិដ្ឋិមុន ដូចក្នុងប្រយោគជាដើម ថា អត្តា និងលោកទៀងជាដើម ។ ម្យ៉ាងទៀត ដែលឈ្មោះថា សីលព្វតុបទាន ព្រោះអត្ថថា ប្រកាន់មាំក្នុងសីល និងវត្ត សីល និងវត្តនោះផង ជាឧបាទានផង ឈ្មោះថា សីលព្វតុបាទាន ព្រោះគោសីល គោវត្តជាដើម ជាតួឧបាទានឯង ព្រោះប្រកាន់មាំថា សេចក្តីបរិសុទ្ធមានដោយអាការយ៉ាង នេះ ។ ម្យ៉ាងទៀត ដែលឈ្មោះថា វាទ ព្រោះជាហេតុពោលរបស់មនុស្ស ទាំងឡាយ ដែលឈ្មោះថា ឧបទាន ព្រោះហេតុប្រកាន់មាំរបស់មនុស្ស ទាំងឡាយ សួរថា រមែងពោលដូចម្តេច ឬប្រកាន់មាំនូវអ្វី ឆ្លើយថា ពោល អត្តា ប្រកាន់មាំអត្តា គឺការប្រកាន់មាំនូវវាទៈរបស់ខ្លួន ឈ្