ជាតិជរាមរណាទិនិទ្ទេស

ក្បាលទី 68 · ទំព័រ 133

[ ១២-១៨ ] គប្បីជ្រាបវិនិច្ឆ័យបដិច្ចសមុប្បាទ មានជាតិជាដើម ក្នុង និទ្ទេសនៃភពជាបច្ច័យដល់ជាតិជាដើម ដោយន័យដែលពោលក្នុងសច្ចវិភង្គ នោះឯង តែពាក្យថា ភពក្នុងទីនេះ ទ្រង់បំណងយកកម្មភពបុណ្ណោះ ព្រោះកម្ម ភពនោះ ជាបច្ច័យដល់ជាតិ ឧបបត្តិភព មិនជាបច្ច័យដល់ជាតិឡើយកម្ម ភពនោះ ជាបច្ច័យ ២ យ៉ាងបុណ្ណោះ ដោយអំណាចកម្មប្បច្ច័យ និង ឧបនិស្សយប្បច្ច័យ ។ បើមានបុគ្គលសួរថា សេចក្តីនេះគប្បីដឹងបានដូចម្តេច ថា ភព ជាបច្ច័យដល់ជាតិ ឆ្លើយថា ដឹងបាន ព្រោះមានបច្ច័យខាងក្រៅដែល ស្មើគ្នា ក៏សម្តែងការផ្សេងគ្នានៃភាវៈ មានថោកទាប និងប្រណីតជាដើម ។ ពិតហើយ កាលបច្ច័យខាងក្រៅ មានមាតាបិតា ទឹកសុក្កៈ ឈាមរដូវ និងអាហារជាដើម មានស្មើគ្នា សត្វសូម្បីជាកូនភ្លោះ ក៏គង់ប្រាកដការផ្សេង គ្នានៃភាវៈ មានថោកទាប និងប្រណីតជាដើម ។ ការផ្សេងគ្នានៃសត្វដែលជា កូនភ្លោះនោះ មិនមែនមិនមានហេតុ ព្រោះការផ្សេងគ្នាមិនគ្រប់កាល និងមិន កើតដល់សត្វទាំងអស់ និងមិនមែនហេតុដទៃក្រៅអំពីកម្មភព ព្រោះមិនមានហេតុ ដទៃ ក្នុងសន្តានដែលមានក្នុងខាងក្នុងរបស់ពួកសត្វ ដែលកើតអំពី កម្មភពនោះ ព្រោះហេតុនោះ ទើបការផ្សេងគ្នានៃសត្វទាំងឡាយ មានកម្មភព ជាហេតុដោយពិត ។ ពិតហើយ កម្មដែលជាហេតុផ្សេងគ្នាក្នុងហីនៈ និង ប្រណីតជាដើមនៃសត្វទាំងឡាយ ដោយហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ ( ក្នុងមជ្ឈិមនិកាយ ឧបរិបណ្ណាសក ) ថា កម្ម តែងចែកសត្វទាំងឡាយ ដើម្បីឲ្យថោកទាប និងខ្ពង់ខ្ពស់ ដូច្នេះ ។ ព្រោះហេតុនោះ ទើប