អធិប្បាយភវចក្ក ១២
គប្បីជ្រាបអត្ថនៃបទជាដើមថា ឯវមេតស្ស ដោយន័យ ដែលពោលហើយក្នុងឧទ្ទេសវារ ។ បទថា សង្គតិ ជាដើម ជាវេវចនៈ របស់បទថា សមុទយោ នោះឯង ។ ព្រោះក្នុងបដិច្ចសមុប្បាទវិភង្គនេះ ធម៌ មានសោកជាដើម ត្រាស់ចុង ក្រោយ ហេតុនោះ អវិជ្ជាណា ដែលត្រាស់ខាងដើមនៃភវចក្រនេះ យ៉ាងនេះ ថា អវិជ្ជាបច្ចយា សង្ខារា អវិជ្ជានោះ សម្រេចហើយអំពីធម៌ មានសោក ជាដើម ។ ភវចក្រនេះ មានខាងដើមមិនប្រាកដ វៀរចាកអ្នកសាង អ្នកសោយ ទទេចាកភាពទទេ ១២ យ៉ាង បណ្ឌិតគប្បីជ្រាបថា ប្រព្រឹត្តទៅរួមគ្នាដូច្នេះ ។ បើមានបុគ្គលសង្ស័យសួរថា ក្នុងភវចក្រនេះ អវិជ្ជាសម្រេចអំពីធម៌ មានសោកជាដើមដូចម្តេច ភវចក្រ ឬខាងដើមមិនប្រាកដដូចម្តេច វៀរចាក អ្នកសាង អ្នកសោយដូចម្តេច ទទេចាកភាពទទេ ១២ យ៉ាងដូចម្តេច ។ ចម្លើយក្នុងទីនេះ គឺសោក ទុក្ខ ទោមនស្ស និងឧបាយាស មិនផុតទៅអំពី អវិជ្ជា ឈ្មោះថា បរិទេវ រមែងមានដល់បុគ្គលវង្វេង ព្រោះហេតុនោះ កាល សោក ទុក្ខ ទោមនស្ស ឧបាយាស និងបរិទេវៈ ទាំងនោះសម្រេចហើយ អវិជ្ជាក៏សម្រេចហើយដោយពិត ។ ម្យ៉ាងទៀត ព្រោះព្រះតម្រាស់ ( ក្នុង មជ្ឈិមនិកាយ មូលបណ្ណាសក ) ថា ការកើតឡើងនៃអវិជ្ជា ព្រោះការកើតឡើង នៃអាសវៈ ដូច្នេះ ធម៌ មានសោកជាដើមនេះ ទើបមានព្រោះអាសវៈ ជាហេតុកើត សេចក្តីនេះដូចម្តេច គឺសោក ព្រោះការព្រាត់ប្រាសចាកវត្ថុកាម រមែងកើតឡើងចាកកាមាសវៈ ដូចព្រះតម្រាស់ ( ក្នុងខុទ្ទកនិកាយ សុត្តនិបាត ) ថា កាលបើសត្វនោះប្រាថ្នា មានឆន្ទៈកើតហើយ កាមនោះសាបសូន្យ ទៅ សត្វក៏សុបសៅទៅ ដូចជាមុតដោយសរ ដូច្នេះ ។ និងដូចព្រះ តម្រាស់ ( ខុទ្ទកនិកាយ ធម្មបទ ) ថា សេចក្តីសោកកើតអំពីកាម ដូច្នេះ សេចក្តីសោកជាដើមទាំងអស់នេះ រមែងកើតអំពីទិដ្ឋាសវៈ