បច្ចយចតុក្កៈ

ក្បាលទី 68 · ទំព័រ 169

ផស្សៈ វេទនា តណ្ហា និងឧបាទាន ។ បណ្តាន័យទាំង ៩ នោះ ន័យ មានអវិជ្ជាជាបទដើមក្នុងន័យដែលមាន អវិជ្ជាជាបទដើមនោះ មានចតុក្កៈ ៤ គឺបច្ចយចតុក្កៈ ១ ហេតុចតុក្កៈ ១ សម្បយុត្តចតុក្កៈ ១ អញ្ញមញ្ញចតុក្កៈ ១ ។ ន័យដ៏សេស ក៏ដូចក្នុងន័យ មានអវិជ្ជានេះដូចគ្នា ព្រោះហេតុនោះ ទើបន័យនីមួយៗ រួមជា ៣៦ ចតុក្កៈ ដោយអំណាចនៃចតុក្កៈ ៤ ក្នុងមួយន័យ ។ បណ្តាចតុក្កៈទាំងនោះ ព្រោះរួម វារៈនីមួយៗ ៤ ដោយចតុក្កៈ ១ ក្នុងមួយន័យ ទើបមាននីមួយៗ ១៦ វារៈ ដោយអំណាចនៃចតុក្កៈទាំង ៤ ហេតុនោះ គប្បីជ្រាបថា ជា ១៤៤ វារៈ ។ បច្ចយចតុក្កៈ បណ្តាចតុក្កៈទាំង ៤ នោះ បច្ចយចតុក្កៈ ក្នុងន័យ មានអវិជ្ជាជាមូល ក្នុងបច្ចយចតុក្កៈនោះ វារៈទី ១ ឈ្មោះថា ទ្វាទសង្គិកវារ គឺវារៈប្រកបដោយ អង្គ ១២ ប្រកបដោយអង្គ ២ មិនបរិបូណ៌ ព្រោះត្រាស់នាមក្នុងទីនៃនាមរូប និងត្រាស់អាយតនៈទី ៦ ក្នុងទីនៃសឡាយតនៈ វារៈទី ២ ឈ្មោះថា ឯកាទសង្គិកវារ គឺវារៈប្រកបដោយអង្គ ១១ ដែលប្រកបដោយអង្គ ១ មិនបរិបូណ៌ ព្រោះត្រាស់នាមតែម្យ៉ាង ក្នុងទីនៃនាមរូប និងមិនត្រាស់អង្គណា មួយ ក្នុងទីនៃសឡាយតនៈ ។ វារៈទី ៣ ឈ្មោះថា ទ្វាទសង្គិកវារ ប្រកបដោយអង្គមួយបរិបូណ៌ ព្រោះត្រាស់ឆដ្ឋាយតនៈ ក្នុងទីនៃសឡាយតនៈ តែវារៈទី ៤ មានអង្គ ១២ បរិបូណ៌ហើយដោយពិត ។ ក្នុងសេចក្តីនោះ បើមានសេចក្តីសង្ស័យថា សូម្បីវារៈទី ៤ នេះក៏ប្រកប ដោយអង្គមួយដែលមិនបរិបូណ៌ដូចគ្នា ព្រោះត្រាស់ថា ឆដ្ឋាយតនប្បច្ចយា ផស្សោ ផស្សៈ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ ដូច្នេះ ។ សេចក្តី នោះ សូមឆ្លើយថា មិនមែនដូច្នោះទេ ព្រោះអាយតនៈទី ៦ នោះ មិនមែន ជាអង្គ សេចក្តីពិត ក្នុងវារៈទី ៤ នេះ ផស្សៈតែម្យ៉ាងជាអង្គ មិនមែ