ហេតុចតុក្កៈ
អង្គបដិច្ចសមុប្បាទណា ក្នុងវារៈណា ដែលត្រាស់ដោយប្រការ ដទៃ និងសូម្បីអង្គបដិច្ចសមុប្បាទណា ដែលមិនត្រាស់ក្នុងវារៈ ណា អង្គបដិច្ចសមុប្បាទណា ជាបច្ច័យដល់អង្គបដិច្ចសមុប្បាទ ណា ដោយប្រការណា គប្បីចូលទៅកំណត់អង្គបដិច្ចសមុប្បាទ ទាំងអស់នោះ ដោយប្រការដូច្នេះ ។ ការសម្តែងអត្ថនៃគាថា ឈ្មោះថា ខ្ញុំធ្វើហើយ ដោយប្រការដូច្នេះ ។ បន្ទាប់អំពីចតុក្កៈនេះទៅ បណ្ឌិតគប្បីជ្រាបន័យទាំងអស់នេះ និង ការផ្សេងគ្នាក្នុងចតុក្កៈដទៃ ដោយទំនងនេះឯង ។ ហេតុចតុក្កៈ បណ្តាចតុក្កៈទាំងនោះ ន័យដែលត្រាស់ក្នុងបច្ចយចតុក្កៈ មុននោះ ប្រាកដច្បាស់ហើយក្នុងចតុក្កៈទាំងអស់នោះឯង ចំណែកការផ្សេង គ្នា គប្បីជ្រាបយ៉ាងនេះ ។ ក្នុងហេតុចតុក្កៈ អវិជ្ជាជាហេតុនៃសង្ខារនេះ ព្រោះ ហេតុនោះ ទើបសង្ខារនេះ ឈ្មោះថា អវិជ្ជាហេតុកោ អធិប្បាយថា សង្ខារ នេះ មានអវិជ្ជាប្រព្រឹត្តទៅ គឺដំណើរទៅ ដោយប្រព្រឹត្តទៅព្រមគ្នា រហូតដល់ រលត់ ។ ម្យ៉ាងទៀត ទ្រង់សម្តែងថា អវិជ្ជាជាបច្ច័យដល់សង្ខារ ដោយ សាធារណប្បច្ច័យ ដោយអំណាចនៃបច្ច័យ មានសហជាតប្បច្ច័យជាដើម ដោយព្រះតម្រាស់ត្រឹមបុណ្ណេះថា អវិជ្ជាបច្ចយា ហើយ ទើបទ្រង់សម្តែង ភាពដែលអវិជ្ជាជាអវិគតប្បច្ច័យដោយពិសេស ដោយព្រះតម្រាស់ថា អវិជ្ជាហេតុកោ ទៀត ។ ក្នុងពាក្យជាដើមថា សង្ខារប្បច្ចយា វិញ្ញាណំ សង្ខារហេតុកំ ដូច្នេះ ក៏មានន័យនេះដូចគ្នា ។ សួរថា ព្រោះហេតុអ្វី ទើបក្នុងអង្គ មានភពជាដើម ទ្រង់មិនធ្វើសព្ទថា ហេតុកំ ឆ្លើយថា ព្រោះអង្គ មានភពជាដើមនោះ មិនមានសេចក្តីកំណត់ ដោយអវិគតប្បច្ច័យ និងព្រោះមិនមានអវិគតប្បច្ច័យ ព្រោះពាក្យថា ភពក្នុង ហេតុចតុក្កៈនេះជាឈ្មោះរបស់ខន្ធ ៤ មានឧបាទានជាបច្ច័យ ដ