សម្បយុត្តចតុក្កៈ
ក្បាលទី 68 · ទំព័រ 183
ក្នុងសម្បយុត្តចតុក្កៈ ទ្រង់សម្តែងភាពដែលសង្ខារ មាន អវិជ្ជាជាបច្ច័យ ដោយអំណាចសហជាតប្បច្ច័យជាដើម ដោយត្រាស់ត្រឹម បុណ្ណេះថា អវិជ្ជាបច្ចយា ហើយទ្រង់សម្តែងភាពដែលអវិជ្ជាជាសម្បយុត្តប្បច្ច័យថា អវិជ្ជាសម្បយុត្តោ ដូច្នេះ ។ ក្នុងបទដ៏សេស ក៏ន័យនេះដូចគ្នា តែព្រោះអរូបធម៌ មិនសម្បយុត្តជាមួយរូបធម៌ទាំងឡាយ ហេតុនោះ សូម្បីបទក្នុងវារៈទី ៣ និងក្នុងវារៈទី ៤ មានពាក្យថា វិញ្ញាណប្បច្ចយានា មរូបំ ជាដើម ទើបទ្រង់កាន់យកចំពោះអង្គដែលបានបុណ្ណោះ ដោយន័យ ជាដើមថា វិញ្ញាណសម្បយុត្តំ នាមំ ។ នេះជាការផ្សេងគ្នាក្នុងសម្បយុត្តចតុក្កៈ ។ អញ្ញមញ្ញចតុក្កៈ