អញ្ញមញ្ញចតុក្កៈ
ម្យ៉ាងទៀត ក្នុងអញ្ញមញ្ញចតុក្កៈ ទ្រង់សម្តែងភាពដែល សង្ខារ មានអវិជ្ជាជាបច្ច័យ ដោយអំណាចសហជាតប្បច្ច័យជាដើមថា អវិជ្ជា បច្ចយា ហើយទ្រង់សម្តែងភាពដែលអវិជ្ជាជាអញ្ញមញ្ញប្បច្ច័យថា សង្ខារប្បច្ចយាបិ អវិជ្ជា ដូច្នេះ ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា តែ ព្រោះភពជានិប្បទេស គឺទ្រង់សម្តែងដោយសព្វគ្រប់ ។ ឧបាទានជាសប្បទេស គឺទ្រង់សម្តែងបន្តិចបន្តួច ហើយធម៌ដែលជាសប្បទេស ជាបច្ច័យដល់ធម៌ ដែលជានិប្បទេស ធម៌ដែលជានិប្បទេស មិនជាបច្ច័យដល់ធម៌ ដែលជា សប្បទេស ហេតុនោះ ក្នុងអញ្ញមញ្ញចតុក្កៈនេះ ទើបមិនត្រាស់ថា ភវប្បច្ចយាបិ ឧបទានំ ដូច្នេះ ។ ន័យម្យ៉ាងទៀត មិនបានត្រាស់យ៉ាងនេះ ព្រោះ ទ្រង់កាត់ចេញហើយ ដោយទេសនាខាងដើម តែសឡាយតនៈមាន ព្រោះន ាមរូបជាបច្ច័យ នាមរូបក្នុងខណៈនៃចិត្តដួងមួយ រមែងមិនមាន ព្រោះ សឡាយតនៈជាបច្ច័យ សឡាយតនៈគប្បីជាអញ្ញមញ្ញប្បច្ច័យដល់នាមរូបណា ព្រោះហេតុណា ព្រោះហេតុនោះ ទើបក្នុងវារៈទី ៤ ទ្រង់កាន់យក ចំពោះអង្គដែលបានក្នុងបទថា សឡាយតនប្បច្ចយាបិ នាមរូបំ ដូច្នេះ ។ នេះជាការផ្សេងគ្នាក្នុងអញ្ញមញ្ញចតុក្កៈ ។ អវិជ្ជាមូលកនយមាតិកា ចប់ ៥ ឥឡូវនេះ ព្រះមានព្រះភាគទ្រង់ផ្តើមន័យ មានសង្ខារជាមូល ថា សង្ខារប្បច្ចយា អវិជ្ជា ដូច្នេះ ។ សូម្បីក្នុងព្រះបាលី មានសង្ខារជាមូល ជាដើមនោះ ក៏គប្បីជ្រាបចតុក្កៈ ៤ និងវារៈ ១៦ ដូចក្នុងន័យដែលមាន អវិជ្ជាជាមូល ។ ក្នុងចតុក្កៈទី ១ ទ្រង់សម្តែងចំពោះវារៈទី ១ បុណ្ណោះ ហើយទ្រង់